Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន

បានផុស

នៅ

គ្រាន់តែឮកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបញ្ជូនទ័ពទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែននោះ ស្រាប់តែសហរដ្ឋអាមេរិក បានបង្ហាញក្តីបារម្ភជាពន់ពេក ហើយលើកឡើងថា បើនេះជាការពិតមែន នោះនឹងក្លាយជារឿងដ៏គ្រោះថ្នាក់បំផុត។

ទាហានកូរ៉េខាងជើង (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Robert Wood បានប្រាប់ទៅ ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤ថា «យើងមើលឃើញរបាយការណ៍ថា កូរ៉េខាងជើងបាននិងកំពុងត្រៀមបញ្ជូនកម្លាំងទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន។ ប្រសិនបើជាការពិតមែន នេះបង្ហាញពីជំហានដ៏គ្រោះថ្នាក់និងគួរឲ្យព្រួយបារម្ភជាទីបំផុត ហើយធ្វើឲ្យទំនាក់ទំនងយោធារវាងកូរ៉េខាងជើងនិងរុស្ស៊ីកាន់តែស៊ីជម្រៅ។ យើងកំពុងពិគ្រោះជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងអំពីរឿងនេះ»។

លោក Robert Wood (រូបថត៖ AP)

ការបង្ហាញពីក្តីបារម្ភរបស់អាមេរិកនេះ កើតឡើងបន្ទាប់ពីចារកម្មទីក្រុងសេអ៊ូល និយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា កូរ៉េខាងជើងបានសម្រេចចិត្តបញ្ជូនទាហានទ្រង់ទ្រាយធំ ទៅជួយដល់សង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ខណៈមានទ័ពពិសេសចំនួន១ ៥០០នាក់រួចហើយ កំពុងទទួលការបណ្តុះបណ្តាលនិងឈរជើងនៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ​ហើយជាចុងក្រោយ កូរ៉េខាងជើងអាចបញ្ជូនទាហានសរុបដល់ទៅ ១២ ០០០នាក់ឯណោះ។

ពាក់ព័ន្ធរឿងនេះ សូម្បីប្រធានាធិបតី​អ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក៏និយាយដែរថា «យើង​មើល​ឃើញ​ថា សម្ព័ន្ធភាព​រវាង​រុស្ស៊ីនិង​កូរ៉េ​ខាង​ជើង ​កាន់​តែ​រឹងមាំ​​ខ្លាំង​ឡើងៗ។ នេះ​មិន​មែន​ផ្ដោត​តែ​ការ​បញ្ជូន​សព្វាវុធ​នោះ​ទេ តែ​ជា​​ការ​ពិត​ណាស់​​វា​ក៏​​​ផ្ដោត​​លើ​ការ​បញ្ជូន​មនុស្ស​ពី​កូរ៉េ​ខាង​ជើង​ទៅ​កាន់​កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​អ្នក​លុកលុយផងដែរ»។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ AP)

លោក​បន្ថែម​ថា «វា​ច្បាស់ណាស់​ដែល​ថា ក្រោម​លក្ខខណ្ឌ​ដូ​ច្នោះ ទំនាក់ទំនង​​របស់​យើង​ជាមួយ​ដៃគូ ត្រូវ​​​វិវឌ្ឍ​ទៅ​មុខ​ទៀត។ ជួរមុខ​ត្រូវការ​ការ​គាំទ្រ​បន្ថែម យើង​កំពុង​និយាយ​អំពី​សមត្ថភាព​​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែម​សម្រាប់​អ៊ុយក្រែន និង​ការ​ផ្គត់ផ្គង់​ដែល​មាន​ស្ថិរភាព​សម្រាប់​កម្លាំង​របស់​យើង ​ជាជាង​បញ្ជី​នៃ​គ្រឿង​បន្លាស់​​យោធា​ធម្មតា»។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី បានចេញមុខបដិសេធម្តងហើយម្តងទៀត រឿងកូរ៉េខាងជើងបញ្ជូនទាហានមកជួយខ្លួន ហើយទាត់ចោលការចោទប្រកាន់ទាំងនេះថា ​មិនពិតនិងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Zelenskiy៖ កូរ៉េខាងជើង បញ្ជូន​កម្លាំង និង​អាវុធ​ឲ្យ​រុស្ស៊ី​វាយ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួងអប់រំណែនាំគណៈគ្រប់គ្រងសាលាត្រូវស្នើសុំអាជ្ញាធរដែនដីដើម្បីលុបបំបាត់បាតុភាពមិនប្រក្រតីនៅតាមសាលារៀន

ព័ត៌មានជាតិ៤៤ នាទី មុន

សម្ពាធទាបចាប់ផ្ដើមបង្កើនឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៤​តុលា

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាសុខភាពជាសកល

Sokha Hotels

ព័ត៌មានពេញនិយម