Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​ប្រធានាធិបតី​ប៉េរូ ជាប់គុក​២០ឆ្នាំពីបទ​លាង​លុយខ្មៅ និង​ពុករលួយ

បានផុស

នៅ

តុលាការ​នៅ​​ប្រទេស​​ប៉េរូ បាន​សម្រេច​កាត់​ទោស​អតីត​ប្រធានាធិបតី លោក Alejandro Toledo ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ និង​៦​ខែ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ការ​លាង​លុយ​ខ្មៅ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC នៅ​​ថ្ងៃ​​ទី​២២​ខែ​តុលា។

លោក Alejandro Toledo (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​រដ្ឋអាជ្ញា បាន​ប្រកាស​ថា លោក Toledo បាន​​​ទទួល​សំណូក​ចំនួន ៣៥​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​សំណង់​ប្រេស៊ីល​មួយ​ឈ្មោះ​ថា Odebrecht ជា​ថ្នូរ​នឹង​ការ​ប្រគល់​កិច្ចសន្យា​ឲ្យ​​កសាង​ផ្លូវ​មួយ​ខ្សែ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស។ ក្រុមហ៊ុន​ប្រេស៊ីល​នេះ​ក៏​សារភាព​ថា​​​ធ្លាប់​បាន​ចំណាយ​លុយ​អស់​រាប់​លាន​ដុល្លារ​សូក​ប៉ាន់​​មន្ត្រី​ផ្សេងៗ​ទៀត​នៅ​​អាមេរិកឡាទីន និង​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​កិច្ច​សន្យា​រដ្ឋាភិបាល​ផង​ដែរ។

លោក Toledo វ័យ​៧៨​ឆ្នាំ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតីចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៦ ហើយ​លោក​ត្រូវ​​បាន​ចាប់​ខ្លួន​កាល​ពី​​៥​​ឆ្នាំ​មុន​នៅ​​រដ្ឋ​កាលីហ្វ័រញ៉ា និង​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ប៉េរូ​វិញ​​កាល​ពី​ឆ្នាំ​២០២៣។

លោកស្រី​​ចៅក្រម Ines Rojas បាន​​​​និយាយ​ថា ប្រជាជន​ប៉េរូ​ បាន «ជឿទុកចិត្ត» លើ​លោក Toledo ជា​ប្រធានាធិបតី​របស់​ពួក​គេ​ក្នុង​ការ​ចាត់​ចែង​​ថវិកា​ជាតិ ហើយ​​មាន​ទំនួល​ខុសត្រូវ​ការពារ​និង​​ធានា​បាន​នូវ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ប្រើប្រាស់​ធនធាន​ទាំង​នោះ តែ​ផ្ទុយ​ទៅ​វិញ លោក​បែរ​ជា «បោក​ប្រាស់​រដ្ឋ​»។

គួរ​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៩ អតីត​ប្រធានាធិបតី​​​ម្នាក់​ទៀត​​របស់​ប៉េរូ​ លោក Alan Garcia ​បាន​​បាញ់​សម្លាប់​ខ្លួន​ឯង​ នៅ​ពេល​​ដែល​ប៉ូលិស​ចុះ​ទៅ​ដល់​​​ផ្ទះ​​បម្រុង​ចាប់​ខ្លួន​លោក ទាក់ទិន​នឹង​រឿង​ស៊ី​សំណូក​ពី​ក្រុមហ៊ុន Odebrecht។

បច្ចុប្បន្ន អតីត​ប្រធានាធិបតី​២​រូប​ផ្សេង​ទៀត​នៅ​ប៉េរូ គឺ​លោក Pedro Pablo Kuczynski និង​លោក Ollanta Humala ក៏​ត្រូវ​បាន​កំពុង​ស៊ើប​អង្កេត​​នៅ​ក្នុង​រឿង​ក្ដី​​ក្រុមហ៊ុន​ Odebrecht ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

អតីត​ប្រធានាធិបតី​ប៉េរូ ជាប់គុក​២០ឆ្នាំពីបទ​លាង​លុយខ្មៅ និង​ពុករលួយ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួងអប់រំណែនាំគណៈគ្រប់គ្រងសាលាត្រូវស្នើសុំអាជ្ញាធរដែនដីដើម្បីលុបបំបាត់បាតុភាពមិនប្រក្រតីនៅតាមសាលារៀន

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ពាធទាបចាប់ផ្ដើមបង្កើនឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៤​តុលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម