ព័ត៌មានអន្ដរជាតិ
អ្នកជិះស្គីលើទឹកម្នាក់ស្លាប់ បន្ទាប់ត្រីដាវវាយប្រហារនៅឥណ្ឌូណេស៊ី
ស្ត្រីជាអ្នកស្គីឈ្មោះ Giulia Manfrini អាយុ៣៦ឆ្នាំ មកពីទីក្រុង Turin ភាគខាងជើងប្រទេសអ៊ីតាលី បានស្លាប់បន្ទាប់ពីត្រីដាវមួយវាយប្រហារចំទ្រូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២២ខែតុលានេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ខណៈពេលដែលស្ត្រីរូបនេះបានកំពុងជិះស្គីលេងក្នុងដែនទឹកនៃប្រជុំកោះ Mentawai ក្នុងខេត្ត West Sumatra ប្រទេសឥណ្ឌូណេស៊ី។ សាក្សីពីរនាក់ដែលបានឃើញហេតុការណ៍នេះបានព្យាយាមផ្តល់ជំនួយសង្គ្រោះបឋមដំបូងដល់ Manfrini ផងដែរ និងក្រោយមកត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព ខណៈត្រីដាវមួយបានវាយប្រហារនាងចំទ្រូងរបស់Manfrini។
លោក Lahmudin Siregar ប្រធានស្តីទីនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ Mentawai Islands Regency Regional Disaster Management (BPBD) បានរាយការណ៍ថា «ព័ត៌មានដែលយើងទទួលបានពីមេស្រុក Siberut ភាគនិរតីគឺថា ឧបទ្ទវហេតុមួយបានកើតឡើងលើពលរដ្ឋអ៊ីតាលីម្នាក់ពេលកំពុងជិះស្គីលើទឹក» ។ គាត់បានបន្ថែមថាដោយមិននឹកស្មានដល់ ត្រីដាវបានលោតសំដៅមក Manfrini និងបានចាក់ជាប់ទ្រូងខាងស្តាំរបស់នាង។
លោក James Colston ដែលជាអ្នកបង្កើតទីភ្នាក់ងារទេសចរណ៍ជាមួយលោកស្រី Manfrini បាននិយាយនៅលើ Instagram ថា «ទោះបីជាមានការខិតខំប្រឹងប្រែងរបស់បុគ្គលិករមណីយដ្ឋានក្នុងស្រុក និងគ្រូពេទ្យក៏ដោយ Giulia មិនអាចទ្រាំទ្របានទេ» ។ ទោះយ៉ាងណាលោក Colston ជឿថា«នាងបានស្លាប់ក្នុងពេលធ្វើអ្វីដែលនាងស្រលាញ់ និងនៅក្នុងទីកន្លែងដែលនាងស្រលាញ់»។
ជាមួយគ្នានេះ អភិបាលក្រុង Venaria Reale ដែលជាស្រុកកំណើតរបស់លោកស្រី Manfrini បាននិយាយថា «ដំណឹងនៃការស្លាប់របស់នាងបានធ្វើឱ្យយើងភ្ញាក់ផ្អើល និងធ្វើឱ្យយើងមានអារម្មណ៍សោកស្ដាយជាពន់ពេកចំពោះសោកនាដកម្មដែលបានឆក់យកជីវិតរបស់ Manfrini មុនអាយុបែបនេះ»។
គួរបញ្ជាក់ថាការស្រាវជ្រាវពីមុនបានបង្ហាញថា ការវាយប្រហារដោយត្រីដាវគឺកម្រណាស់ ប៉ុន្តែវាអាចមានគ្រោះថ្នាក់ខ្លាំងនៅពេលបង្កហេតុ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា១ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ