ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ៤ ត្រូវបានបិទបញ្ចប់
ឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ អស់រយៈពេល ៤ខែ ដល់សិស្សនគរបាលទាំង ១៨៣នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប រួចមក។ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានធ្វើពិធីបិទវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងលោកនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានសភានគរបាលកម្ពុជា។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោកប្រាក់ ណារ៉ុង បានលើកឡើងថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាព វិជ្ជាជីវ: នៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្ត នៃស្ថានការសន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនិងតម្រូវការ នៃអង្គភាពនគរបាល។
ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ របស់សាលានគរបាលជាតិភូមិភាគ៤ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ក្នុងយុគសម័យនៃសន្តិភាព និងប្រទេសជាតិបាននឹងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការ នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព។ ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវ:របស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យ ជឿនលឿន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ថែមពីនេះលោក ប្រាក់ ណារ៉ុង បានធ្វើការផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងពីរភេទ ត្រូវគោរពឱ្យបាននូវបទបញ្ជា អង្គការវិន័យរបស់កងកម្លាំងនគរបាល និងបានផ្តល់នូវអនុសាសន៍ និងបទពិសោធន៍ល្អៗមួយចំនួន ដល់សិស្សនគរបាលទាំងអស់ សម្រាប់យកទៅអនុវត្តជាមន្ត្រីនគរបាលយុត្តិធម៌ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងមូលដ្ឋានខ្លួន។ ព្រមទាំង បានក្រើនរំលឹកដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៅពេលចេញទៅបម្រើការងារនៅតាមមូលដ្ឋានខ្លួន ត្រូវបន្តធ្វើការសិក្សាស្វែងយល់ជំនាញរបស់ខ្លួនបន្ថែមទៀត ពិសេសរក្សានូវក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងកាបម្រើប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់នូវសុភាសិទ្ធមួយឃ្លាលើកឡើងថា (នៅឱ្យគេស្រឡាញ់ ពេលចាកចេញឱ្យគេនឹករលឹក) ហើយក៏ជាការជឿជាក់របស់រាជរដ្ឋាភិបាលទៀតផង។
ទន្ទឹមនេះ លោកបានកោតសរសើរដល់សិស្សនគរបាលជ័យលាភី ទាំងអស់ដែលបានខិតខំសិក្សាហ្វឹកហាត់ និងគោរពវិន័យរបស់សាលាបានល្អ រហូតទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើដល់ពួកគេយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ។ ក្នុងនោះលោក ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរជាតិភូមិភាគ៤៕




ដោយ៖គឿន វេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?