Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៧នាក់​ធ្វើការ​នៅ​ផ្លូវរូងក្រោមដីយុទ្ធសាស្ត្រមួយនៅកាស្មៀរត្រូវ​បាញ់​សម្លាប់​

បានផុស

នៅ

ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ដែលកំពុងធ្វើការលើគម្រោងផ្លូវរូងក្រោមដីយុទ្ធសាស្ត្រមួយនៅក្នុងតំបន់កាស្មៀរ​ដែល​គ្រប់គ្រងដោយឥណ្ឌា និងយ៉ាងហោចណាស់ប្រាំនាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២២ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​បានទំលាក់កំហុសលើពួកសកម្មប្រយុទ្ធដែលបានប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាអស់ជាច្រើនទសវត្សរ៍លើការវាយប្រហារភេរវកម្មនៅឯជំរុំកម្មករសំណង់ជិតទីក្រុងរមណីយដ្ឋាន Sonamarg ក្នុងតំបន់ជម្លោះ​ ខណៈគ្មាន​ក្រុម​ឧទ្ទាមណា​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​ភ្លាមៗ​ទេ។

ប៉ូលិស បាននិយាយថា យ៉ាងហោចណាស់ខ្មាន់កាំភ្លើងពីរនាក់ បានបាញ់ ដោយមិនរើសមុខ​ទៅលើមន្ត្រី និងកម្មករដែល​​ពាក់ព័ន្ធនឹងសំណង់នេះ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់នៅនឹងកន្លែង។

យ៉ាង​ហោច​ណាស់​១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​និងក្រោយមក​៥​នាក់​ទៀត​បាន​ស្លាប់។ អ្នក​ស្លាប់​រួម​មាន​កម្មករ និង​មន្ត្រី​មិន​មែន​មូលដ្ឋាន​៥​នាក់ កម្មករ​កាស្មៀរ​ម្នាក់ និង​វេជ្ជបណ្ឌិត​ម្នាក់​នៅ​កាស្មៀរ។ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​កម្មករ​ត្រឡប់​ទៅកន្លែងសម្រាករបស់​ពួក​គេ​វិញ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។ ទោះយ៉ាងណាមិនមានការបញ្ជាក់ឯករាជ្យភ្លាមៗអំពីការវាយប្រហារនោះទេ។

កម្លាំង​ប៉ូលិស និង​ទាហាន​បាន​បើក​ប្រតិបត្តិការ​ស្វែងរក​នៅ​ក្នុង​តំបន់​ដើម្បី​ចាប់​ជន​វាយប្រហារភ្លាមៗផងដែរ។ លោក Omar Abdullah មន្ត្រីជាប់ឆ្នោតកំពូលប្រចាំតំបន់ បានថ្កោលទោសការវាយប្រហារនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយហៅវាថា៖​«គួរឱ្យស្អប់ខ្ពើម និងកំសាក»។ ចំណែកមេដឹកនាំតស៊ូ Kashmiri ដ៏សំខាន់មួយរូបបាននិយាយថា គាត់ «មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្លាប់ដ៏ឃោរឃៅនេះ»។

(រូបភាព៖ AP)

គួរបញ្ជាក់ថា មនុស្សរាប់រយនាក់ ដែលភាគច្រើនមិនមែនជាកម្មករក្នុងស្រុក កំពុងធ្វើការលើគម្រោងផ្លូវរូងក្រោមដីប្រកបដោយមហិច្ឆិតា ដែលមានបំណងតភ្ជាប់ជ្រលង Kashmir ជាមួយ Ladakh ដែលជាតំបន់វាលខ្សាច់ត្រជាក់ដែលនៅដាច់ពីគេអស់រយៈពេលកន្លះឆ្នាំ ដោយសារការធ្លាក់ព្រិល។ អ្នកជំនាញនិយាយថា គម្រោងផ្លូវរូងក្រោមដីនេះមានសារៈសំខាន់សម្រាប់យោធា ក្នុងប្រតិបត្តិការនៅ Ladakh ។

តំបន់សំខាន់ជាយុទ្ធសាស្ត្រនេះមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន និងចិន ហើយទាហានឥណ្ឌា និងចិនបានចូលរួមក្នុងការប្រឈមមុខគ្នាផ្នែកយោធានៅទីនោះតាំងពីឆ្នាំ ២០២០។ ប្រទេសទាំងពីរបានឈរជើងទាហានរាប់ម៉ឺននាក់នៅទីនោះ គាំទ្រដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំង។

ការវាយប្រហារកាលពីថ្ងៃអាទិត្យគឺជាការវាយប្រហារលើកទីពីរលើកម្មករមិនមែនមូលដ្ឋាននៅក្នុងតំបន់ចាប់តាំងពីរដ្ឋាភិបាលក្នុងតំបន់ដែលគ្មានអំណាចភាគច្រើនបានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ បន្ទាប់ពីការបោះឆ្នោតក្នុងស្រុកលើកដំបូងចាប់តាំងពីប្រទេសឥណ្ឌាបានដកហូតតំបន់ពាក់កណ្តាលស្វយ័តនេះកាលពីប្រាំឆ្នាំមុន។

កាស្មៀរត្រូវបានបានមើលឃើញពីការសម្លាប់រង្គាលជាច្រើន ដែលសំដៅលើកម្មករមកពីផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ ២០២១។ ប៉ូលិសបាននិយាយថា ការសម្លាប់នេះរួមមានសមាជិកក្រុមប្រឹក្សាភូមិមូស្លីមក្នុងស្រុក មន្ត្រីប៉ូលិស និងជនស៊ីវិលផងដែរ ត្រូវបានអនុវត្តដោយពួកឧទ្ទាមប្រឆាំងឥណ្ឌា។

(រូបភាព៖ AP)

ឥណ្ឌា និងប៉ាគីស្ថាន គ្រប់គ្រងផ្នែកមួយនៃតំបន់កាស្មៀរ ប៉ុន្តែប្រទេសទាំងពីរទាមទារទឹកដីទាំងស្រុង។ គូប្រជែងប្រដាប់អាវុធបានប្រយុទ្ធគ្នាពីរក្នុងចំនោមសង្រ្គាមទាំងបីរបស់ពួកគេនៅលើទឹកដីនេះ ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីការគ្រប់គ្រងអាណានិគមអង់គ្លេសក្នុងឆ្នាំ ១៩៤៧។

ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា បានប្រយុទ្ធជាមួយការគ្រប់គ្រងរបស់ទីក្រុង New Delhi ចាប់តាំងពីឆ្នាំ ១៩៨៩។ ប្រជាជនមូស្លីម Kashmiri ជាច្រើនគាំទ្រដល់គោលដៅរបស់ពួកឧទ្ទាមក្នុងការបង្រួបបង្រួមទឹកដី ទោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន ឬជាប្រទេសឯករាជ្យក៏ដោយ។

ទោះយ៉ាងណាឥណ្ឌា​បាន​ទទូច​ថា សកម្មភាព​សកម្មប្រយុទ្ធ​នៅ​តំបន់​កាស្មៀរ​គឺជា​ភេរវកម្ម​គាំទ្រ​ដោយ​ប៉ាគីស្ថាន​តែប្រទេសប៉ាគីស្ថានបដិសេធការចោទប្រកាន់នេះ ហើយប្រជាជន Kashmir ជាច្រើនចាត់ទុកថាវាជាការតស៊ូដើម្បីសេរីភាព។ ជនស៊ីវិល ឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម