Connect with us

ជីវិតកម្សាន្ដ

ជនរងគ្រោះ៥រូបបន្ថែមទៀត ប្តឹង Diddy ថាបានរំលោភសេពសន្ថវៈកាលនៅអាយុ១៣ឆ្នាំ

បានផុស

នៅ

ស្ត្រី​បី​នាក់​ទៀត​និង​បុរស​ពីរ​នាក់ ​បាន​ដាក់​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​ថា Diddy រំលោភ​ផ្លូវ​ភេទលើ​ពួក​គេ។ ស្ត្រីម្នាក់បាននិយាយថា នាងមានអាយុ ១៣ឆ្នាំនៅពេលដែល Diddy រំលោភនាងក្នុងឆ្នាំ ២០០០។

បណ្តឹងថ្មីចំនួនប្រាំត្រូវបានដាក់ប្តឹង Sean Diddy Combs ដោយចោទប្រកាន់អ្នករ៉េបរូបនេះ ពីបទរំលោភផ្លូវភេទ ឬបង្ខិតបង្ខំពួកគេចាប់តាំងពីឆ្នាំ ២០០០​ ដល់ឆ្នាំ​ ២០២២។ យ៉ាងណា អត្តសញ្ញាណទាំងអស់ត្រូវបានរក្សាទុកជាសម្ងាត់ ដោយយោង​តាម​ឯកសារ​ដែល​ទទួល​បាន​ដោយ PEOPLE បណ្ដឹង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា។ បុរស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ប្រុស​ស្រី​បី​នាក់​ បាន​ចោទ​ប្រកាន់ Diddy ពី​បទ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មុន​ពេល​ប្រព្រឹត្ត​អំពើ​ថោកទាប។

ស្ត្រីម្នាក់បាននិយាយថា នៅឆ្នាំ ២០០០ នាងមានអាយុ ១៣ឆ្នាំ ហើយបានចូលរួមពិធីជប់លៀងនៅផ្ទះ Diddy ក្នុងទីក្រុង New York បន្ទាប់ពីពិធីប្រគល់ពានរង្វាន់វីដេអូតន្ត្រី។ មុនពេលចូលរួមពិធីជប់លៀង នាងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយ ហើយត្រូវបានផ្តល់ភេសជ្ជៈ ដែលក្រោយមកនាងបានរកឃើញថាមានផ្ទុកសារធាតុញៀន។

ជនរងគ្រោះបាននិយាយទៀតថា តារារ៉េបបានចូលទៅជិតនាង ហើយមើលនាងដោយភ្នែកឆ្កួត រួចនិយាយថា “តើអ្នកត្រៀមខ្លួនដើម្បីចូលរួមពិធីជប់លៀងទេ?” នាងបាននិយាយថា នាងត្រូវបានចាប់រំលោភដោយតារាម្នាក់ដែលនាងមិនស្គាល់ឈ្មោះក៏បានចូលរួមពិធីជប់លៀងរបស់ Diddy មុនពេលដែលតារារ៉េបរូបនេះចាប់រំលោភនាងនៅចំពោះមុខតារាស្រីម្នាក់ទៀត។

ស្ត្រីពីរនាក់ដែលនៅសេសសល់ក៏បានចោទប្រកាន់ Diddy ថា បានចាប់រំលោភពួកគេនៅផ្ទះរបស់ពួកគេនៅ Las Vegas និង Los Angeles បន្ទាប់ពីពួកគេត្រូវបានប្រើប្រាស់គ្រឿងញៀន។ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ពីរ​នាក់​ដែល​ទើប​ដាក់​ពាក្យ​បណ្ដឹង​ក៏​បាន​និយាយ​ដែរ​ថា Diddy និង​តារា​ម្នាក់​បាន​ចាប់​រំលោភ​គាត់​ បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​ញៀន។ ម្នាក់​ទៀត​បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​អ្នក​រ៉េប​ម្នាក់​នេះ​ដើរ​លេង​ក្នុង​ពិធី​ជប់លៀង​មួយ​ក្នុង​ទីក្រុង Los Angeles។

ជនរងគ្រោះថ្មីទាំងអស់ បន្តតំណាងដោយមេធាវីដ៏ល្បីល្បាញ Tony Buzbee ។ គាត់​ក៏​ជា​អ្នក​តំណាង​ឲ្យស្ត្រី​ជាច្រើន​ដែល​ពីមុន​ជា​ជនរងគ្រោះ​របស់ Diddy ។ មុនពេលត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៧ ខែកញ្ញា ផ្ទះរបស់ Diddy នៅ Los Angeles និង Florida ត្រូវបានឆែកឆេរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖Selena ឲ្យលុយអ្នកសុំទាន២០ដុល្លារ តែត្រូវគេរិះគន់ថាគំរិះ ខណៈខ្លួនជាមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ វិនាទី មុន

ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ មិនស្រួលខ្លួន ថប់ដង្ហើម គាំងបេះដូងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

ជីវិតកម្សាន្ដ២៥ វិនាទី មុន

ជនរងគ្រោះ៥រូបបន្ថែមទៀត ប្តឹង Diddy ថាបានរំលោភសេពសន្ថវៈកាលនៅអាយុ១៣ឆ្នាំ

ព័ត៌មានជាតិ៣ នាទី មុន

សហគមន៍អូរពង្រូលជនជាតិដើម​ភាគតិច បែង​ចែក ៤ តំបន់ ទុកអភិរក្សនិងការពារធនធានព្រៃឈើ

ព័ត៌មានជាតិ៦ នាទី មុន

ក្រុមហ៊ុនធំៗ ចំនួន១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារនាចុងសប្តាហ៍នេះ

សេដ្ឋកិច្ច១៩ នាទី មុន

រដ្ឋាភិបាលនឹងចុះ MOU ជាមួយវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ដើម្បីចែកចាយផលិត​ផលស្វាយចន្ទីទៅក្នុងវិស័យនេះ

Sokha Hotels

ព័ត៌មានពេញនិយម