Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល៖ ហេសបូឡា​លាក់លុយ និង​មាស​ជាង​៥០០​លាន​ដុល្លារ​នៅ​លេណដ្ឋាន​ក្រោម​មន្ទីរពេទ្យ

បានផុស

នៅ

យោធា​អ៊ីស្រាអែល បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២១​ខែ​តុលា​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​ កំពុង​លាក់​មាស និង​លុយ​​ជាង​៥០០​លាន​ដុល្លារ​នៅ​ក្នុង​លេណដ្ឋាន​សម្ងាត់​ស្ថិត​នៅ​ក្រោម​មន្ទីរពេទ្យ​ al-Sahel ​នៅ​រដ្ឋធានី​បេរូត ប្រទេស​លីបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល បាន​ប្រាប់​ថា លេណដ្ឋាន​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​អតីត​មេ​ដឹក​នាំ​ក្រុម​ហេសបូឡា​គឺ​លោក Hassan Nasrallah ដែល​ត្រូវ​បា​ន​សម្លា​ប់​ក្នុង​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​​របស់​អ៊ីស្រាអែល​កាល​ពី​ខែ​កញ្ញា។ យ៉ាង​ណា បើ​តាម​អ្នក​នាំ​ពាក្យ​កង​កម្លាំង IDF លោក Daniel Hagari អ៊ីស្រាអែល​​ពុំ​ទាន់​មាន​បំណង​បើ​ក​ការ​វាយ​ប្រហារ​ទៅ​លើ​លេណដ្ឋាន​នោះ​នៅ​ឡើយ​ទេ។

លោក Hagari បាន​និយាយ​ថា៖ «លេណដ្ឋាន​មាន​ចេតនា​សាងសង់​​ឡើង​នៅ​ក្រោម​​ដី​មន្ទីរពេទ្យ ហើយ​វា​មាន​ផ្ទុក​នូវ​មាស​និង​ប្រាក់​ច្រើន​ជាង​កន្លះ​ពាន់​លាន​ដុល្លារ។ លុយ​ទាំង​នោះ​គួរ​តែ​ត្រូវ​​យក​ទៅ​ប្រើប្រាស់​​ជួយ​សង្គ្រោះ​​ប្រទេស​លីបង់ តែ​វា​​ត្រូវ​ប្រើ​ដើម្បី​​ជួយ​ក្រុម​​ហេសបូឡា​ទៅ​វិញ»។

លេណដ្ឋាន​របស់​ហេសបូឡា​​ មាន​បន្ទប់​​ជា​ច្រើន ដែល​ប្រើប្រាស់​សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល​វែង និង​កន្លែង​សម្រាប់​បញ្ជា​ប្រតិបត្តិការ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ។ លោក Hagari បាន​ស្នើ​ឲ្យ​មន្ត្រី​លីបង់​​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទីតាំង​មួយ​កន្លែង​នោះ។

កន្លង​មក កង​កម្លាំង IDF បាន​ចោទ​ប្រកាន់​ក្រុម​ហេសបូឡា និង​ក្រុម​ហាម៉ាស ដែល​សុទ្ធ​តែ​ជា​ក្រុម​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់ ថា​​បាន​លួច​លាក់​សព្វាវុធ និង​ក្រុម​ភេវករ​របស់​ខ្លួន​នៅ​ទីតាំង​​សំខាន់ៗ​ដូចជា សាលារៀន និង​មន្ទីរ​ពេទ្យ ជា​ដើម។

អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល បាន​បញ្ជាក់​ថា ការ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​​​ស្នូល​របស់​ហេសបូឡា ធ្វើ​ឡើង​ដោយ​អង្គភាព Al-Qard Al-Hasan។ ចំណែក​​ឯ​អ៊ីរ៉ង់​វិញ បាន​​​​ផ្ទេរ​លុយលក់​ប្រេង​បាន​​​​នៅ​ប្រទេស​ស៊ីរី ​ទៅឲ្យ​​ក្រុម​ហេសបូឡា​តាម​រយៈ​​ការ​​​​បញ្ជូន​វ៉ាលី​ពោរពេញ​ដោយ​​មាស និង​ប្រាក់​​​​ដឹក​តាម​យន្តហោះ​ទៅ​ស្ថានទូត​​អ៊ីរ៉ង់​នៅ​ទីក្រុង​បេរូត៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

អ៊ីស្រាអែល៖ ហេសបូឡា​លាក់លុយ និង​មាស​ជាង​៥០០​លាន​ដុល្លារ​នៅ​លេណដ្ឋាន​ក្រោម​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សថ្នាក់ទី ៦ ធ្លាក់មធ្យមភាគ ឡើងថ្នាក់ទី ៧ ដោយស្វ័យប្រវត្តិ តែត្រូវឆ្លងកាត់ការបំប៉ន ១ ខែសិន

ព័ត៌មានជាតិ៨ នាទី មុន

បណ្ឌិត គិន ភា ថា យុវជនជំនាន់ក្រោយគឺជាចំណែកដ៏សំខាន់ក្នុងការជួយឱ្យទំនាក់ទំនងអាស៊ាន-ចិន រីកចម្រើនកាន់តែខ្លាំង

ព័ត៌មានជាតិ១២ នាទី មុន

អគ្គមេបញ្ជាការទ័ព ថា ចិនជួយទំនុកបម្រុងធ្វើទំនើបកម្មខឿនការពារជាតិកម្ពុជាយ៉ាងធំធេង

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ក្នុងខេត្តកំពត នៅថ្ងៃទី២-៣ ខែវិច្ឆិកា ខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម