ព័ត៌មានអន្ដរជាតិ
IEA៖ អាស៊ីអាគ្នេយ៍ត្រូវបង្កើនការវិនិយោគ៥ដងនៅឆ្នាំ ២០៣៥ ដើម្បីសម្រេចគោលដៅអាកាសធាតុ
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនាថ្ងៃអង្គារនេះថា ប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវការបង្កើនការវិនិយោគលើថាមពលស្អាតដល់ ១៩០ ប៊ីលានដុល្លារ ឬប្រហែល ៥ ដងនៃកម្រិតវិនិយោគបច្ចុប្បន្ននៅឆ្នាំ ២០៣៥ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
IEA បាននិយាយក្នុងរបាយការណ៍ថា ការបង្កើនការវិនិយោគថាមពលចាំបាច់ត្រូវតែមានយុទ្ធសាស្រ្តដើម្បីកាត់បន្ថយការបំភាយឧស្ម័នពីបណ្ដុំរោងចក្រថាមពលធ្យូងថ្មក្នុងតំបន់ ខណៈការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរំពឹងថានឹងបង្កឱ្យមានបញ្ហាប្រឈមសម្រាប់សន្តិសុខថាមពល និងគោលដៅអាកាសធាតុ។
តម្រូវការអគ្គិសនីនៅអាស៊ីអាគ្នេយ៍ កំណត់ថានឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយប្រភពថាមពលស្អាតដូចជាខ្យល់ ពន្លឺព្រះអាទិត្យ ថាមពលជីវសាស្ត្រទំនើប និងថាមពលចេញពីកំដៅក្នុងផែនដី រំពឹងថានឹងបំពេញបានច្រើនជាង ១/៣ នៃកំណើនតម្រូវការថាមពលក្នុងតំបន់នៅឆ្នាំ ២០៣៥។ នេះបើតាមរបាយការណ៍ដដែករបស់ IEA។
ទោះយ៉ាងណាក៏ដោយ IEA និយាយថា កំណើននៃថាមពលស្អាននេះនឹងមិនគ្រប់គ្រាន់ ដើម្បីទូទាត់គ្នានឹងការបញ្ចេញកាបូនឌីអុកស៊ីត (CO2) ចេញពីថាមពល ក្នុងតំបន់នោះទេ។ ការបំភាយ CO2 ចេញពីថាមពល រំពឹងថានឹងកើនឡើង ៣៥ ភាគរយ ចាប់ពីពេលបច្ចុប្បន្ន ដល់ឆ្នាំ ២០៥០។
នាយកប្រតិបត្តិរបស់ IEA លោក Fatih Birol បាននិយាយថា៖ «បច្ចេកវិទ្យាថាមពលស្អាត មិនបានរីកចម្រើនគ្រប់គ្រាន់នោះទេ ហើយការបន្តពឹងផ្អែកខ្លាំងលើការនាំចូលឥន្ធនៈហ្វូស៊ីល កំពុងធ្វើឱ្យប្រទេសនានាប្រឈមមុខនឹងហានិភ័យនាពេលអនាគត»។
របាយការណ៍គូសបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ទាំងមូល បានទាក់ទាញបានត្រឹមតែ ២ ភាគរយ នៃការវិនិយោគលើថាមពលស្អាតជាសកលប៉ុណ្ណោះ បើទោះបីជាតំបន់នេះ រួមចំណែក ៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ៥ ភាគរយ នៃតម្រូវការថាមពលសកល, និង ៩ ភាគរយ នៃចំនួនប្រជាជនសរុបរបស់ពិភពលោក ក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា១ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ