Connect with us

សន្តិសុខសង្គម

របងសាលាវិទ្យាល័យសន្ធរម៉ុក នៅតែជាចំណតរថយន្ដចតយ៉ាងអនាធិបតេយ្យ បង្កការគ្រោះថ្នាក់ដល់សិស្សានុសិស្ស

បានផុស

នៅ

ពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌទួលគោកពិនិត្យមើលរថយន្តដែលចតនៅលើចិញ្ចើមផ្លូវសម្រាប់ដើរថ្មើរជើងពេលសិស្សានុសិស្សចេញពីរៀនម្ដងៗត្រូវដើរលើផ្លូវ ដែលជាហេតុនាំអោយបង្កគ្រោះថ្នាក់ ខណៈអាណាព្យាបាលសិស្សសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក គួរមានវិធានការចំពោះយានយន្តទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចចតរថយន្តយ៉ាងអានាធិបតេយ្យ ស្ថិតតាមបណ្ដោយមហាវិថីកម្ពុជាក្រោម នៅត្រង់ចំណុចជាប់របងសាលាវិទ្យាល័យសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាណាព្យាបាលសិស្សម្នាក់ ឈ្មោះ ចាន់ សុវណ្ណ បានលើកឡើងថា ចំពោះការចតរថយន្តនេះគាត់សង្កេតឃើញថាតែងតែចតជាប្រចាំ ពេលលោកមកទទួលកូនចេញពីសាលាម្ដងៗលោកឃើញ សិក្សានុសិស្សមួយចំនួនតែងតែដើរលើផ្លូវសម្រាប់រថយន្ត និងម៉ូតូធ្វើដំណើរ។

អាណាព្យាបាលសិស្សម្នាក់ទៀតឈ្មោះ មិន ណូរ៉ា ក៏បានសំណូមដល់អាជ្ញាធរមេត្តាជួយមានវិធានការចំពោះរថយន្តដែលយកមកចតលើនៅរបងសាលាសន្ធរម៉ុកនេះដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងខូចការ៉ូឡា ជាដើម។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤កន្លង លោក សុឹប សុផង់ អភិបាលរងខណ្ឌទួលគោកបានប្រាប់អោយដឹងថា រដ្ឋបាលខណ្ឌទួលគោក តែងតែចុះរៀបចំសណ្ដាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងជុំវិញសាលាវិទ្យាល័យសន្ធរម៉ុកជានិច្ច។ ប៉ុន្តែនៅពេលធ្វើការជូនដំណឹង ប្រជាពលរដ្ឋបានយករថយន្តចេញទៅបាត់ ខណៈកម្លាំងចេញផុតបានបន្តិច ប្រជាពលរដ្ឋក៏យកមកចតវិញដដែល។ លោកបន្ថែមថា ប្រសិនជាប្រជាពលរដ្ឋនៅតែបន្តយករថយន្ដមកចតទៀត នោះអាជ្ញាធរនឹងមានវិធានការក្តៅ ចាក់ទម្លុះកង់ ឬក៏ស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធី។

គិតមកត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ មានរយៈពេល១ខែទៅហើយ ប៉ុន្តែការអនុវត្តរបស់រដ្ឋបាលខណ្ឌមិនមានប្រសិទ្ធភាពនោះឡើយ ទើបបណ្តោយអោយនៅតែមានការចតយ៉ាងអនាធិបតេយ្យបែបនេះ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤៧ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥៦ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម