ចរាចរណ៍
រថយន្ត Discovery ពន្លះគ្នាជាមួយ រថយន្ត អាល់ហ្វាត នៅស្តុបព្រះសក្យមុនីចេតិយ
ជម្លោះទាស់សម្ដីរវាងម្ចាស់រថយន្តស៊េរីទំនើប ២ គ្រឿង ប្រកែកយកឈ្នះចាញ់ បន្ទាប់ពីបុកគ្នានៅផ្លូវបំបែកជាបួន បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅមហាវិថីព្រះមុនីវង្ស ស្តុបព្រះសក្យមុនីចេតិយ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត Discovery ពណ៌ស ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-2277 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១០៨ ទិសដៅពីលិចទៅកើត គោលបំណងឆ្លងស្តុប។ លុះឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្ត អាល់ហ្វាត ១ គ្រឿងទៀត ពណ៌ស ដែលមានស្លាកលេខ កម្ពុជា LIHENG99 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ឆ្លងស្តុបដូចគ្នា។
ប្រភពបន្តថា ភ្លាមៗ នោះ រថយន្ត Discovery ក៏បានបុកអាល់ហ្វាតនោះពេញទំហឹង ត្រង់ចំហៀងខាងឆ្វេង បណ្ដាលឲ្យរថយន្តទាំង ២ គ្រឿង រងការខូចខាតទាំងសងខាង។ បន្ទាប់មក រថយន្តអាល់ហ្វាត មិនទាន់អស់ល្បឿន ក៏បានទៅមុខប្រមាណ ១០ ម៉ែត្រ ស្រាប់តែភាគីខាង Discovery បើកដេញតាមស្ទាក់ពីមុខ ព្រោះខ្លាចអាល់ហ្វាតនោះរត់គេច។
ក្រោយកើតហេតុ ភាគីទាំងសងខាង ក៏បានជជែកគ្នា រកខុសត្រូវរៀងខ្លួន ប៉ុន្តែមិនអាចដោះស្រាយគ្នាបាន ឈានដល់ការតឹងសរសៃកដាក់គ្នា ផ្អើលប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា១ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ