Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន​កូរ៉េខាងជើងពិត​​​​ទៅ​ដល់​​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​រុស្ស៊ី​មែនឬ?​

បានផុស

នៅ

មាន​សេចក្តី​រាយការណ៍​ដែលថា​ មាន​ការ​​បង្ហូត​ទង់​ជា​​តិ​រួម​គ្នា​រវាង​រុស្ស៊ី និង​កូរ៉េខាង​​ជើង​ដែល​ត្រូវ​បាន​គេ​ដឹងថា បាន​បញ្ជូន​​​កង​ទ័ព​ប្រមាណ​១៥០០​នាក់​ទៅ​ជួយ​​ទ័ពរុស្ស៊ី​​​​ក្នុងសមរភូមិ​ភាគ​ខា​ង​កើត​​នៃ​ប្រទេស​​​អ៊ុយក្រែន ប៉ុន្តែ​​អ៊ុយក្រែន​ហាក់​​​បាន​ចាត់​ទុក​ថា​ វា​ជា​សង្គ្រាម​ចិត្តសាស្រ្ត​ដើម្បី​បំភ័យ​​អ៊ុយក្រែន​​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍កាលពីថ្ងៃទី២២​ខែតុលាថា ទង់ជាតិកូរ៉េខាងជើងមួយត្រូវបានលើកឡើងរួមគ្នាជាមួយនឹងទង់ជាតិ​រុស្ស៊ីដែលត្រូវបានគេ​ដាក់​ការ​សង្ស័យ​ថា​ ទីតាំង​ទង់​ជាតិ​នោះ​ស្ថិត​​នៅភាគខាងកើត​នៃ​​ប្រទេសអ៊ុយក្រែន។

ដោយ​លើក​ឡើង​ពី​គណនី Telegram របស់​អ្នក​សរសេរ​ប្លុក​គាំទ្រ​រុស្ស៊ី @rvvoenkor_bot សារ​ព័ត៌មាន​របស់​កូរ៉េខាងត្បូង​​ បាន​និយាយ​ថា ទង់​​ជាតិ​ទាំង​ពីរ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ត្រូវ​បាន​លើក​ឡើង​ជាមួយ​គ្នា​នៅ Pokrovsk ក្នុង​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយក្រែន។

របាយការណ៍ Yonhap បានបន្ថែមថា សមរភូមិ​ Pokrovsk ត្រូវបានគេជឿថាជាទីតាំងមួយក្នុងចំណោមទីតាំងដែលទាហានកូរ៉េខាងជើងឈរជើង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Andriy Kovalenko ប្រធានមជ្ឈមណ្ឌលប្រឆាំងព័ត៌មាន​មិនពិតរបស់ក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន បានច្រានចោលទង់ជាតិដែលជាផ្នែកមួយនៃការប៉ុនប៉ងដើម្បីបំភិតបំភ័យជនជាតិអ៊ុយក្រែន។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពកងកម្លាំងពិសេសចំនួន ១៥០០​នាក់​ទៅកាន់តំបន់ចុង​បូព៌ារបស់រុស្ស៊ី សម្រាប់ការហ្វឹកហ្វឺន និងធ្វើឱ្យមូលដ្ឋានទ័ពក្នុងតំបន់ ហើយពួកគេទំនងជាត្រូវបានដាក់ពង្រាយសម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់កូរ៉េខាងជើងកាល​ពីថ្ងៃទី១៧​ខែតុលាថា បានដាក់ពង្រាយ​កង​កម្លាំង​ជាមួយរុស្ស៊ីនិងរៀបចំបញ្ជូនទាហានរាប់ពាន់នាក់ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងមូស្គូ ប៉ុន្តែសម្ព័ន្ធមិត្តលោកខាងលិចរបស់កៀវ​ មិនទាន់បានបញ្ជាក់ពីការអះអាងរបស់ខ្លួនថា ក្រុងព្យុងយ៉ាងកំពុងបញ្ជូនកងទ័ពទេ ទោះបីជាពួកគេនិយាយថាពួកគេកំពុងសិក្សាវា​​ក៏ដោយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាង​ជើង​មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវ​ការ​ណា​មួយ​ទាក់​ទង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​រុស្ស៊ី៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម