ជីវិតកម្សាន្ដ
តាមពិតបវរកញ្ញាមីយ៉ាន់ម៉ា យំ ព្រោះឈឺចាប់មិនបានបង្ហាញឈុតតំណាងជាតិដូចការគ្រោងទុក
បេក្ខនារីតំណាងប្រទេសមីយ៉ាន់ម៉ា គឺ Thae Su Nyein ដែលបវរកញ្ញាមានប្រជាប្រិយភាពជាងគេបង្អស់លើឆាក Miss Grand International 2024 នៅតែបន្តបង្កភាពចម្រូងចម្រាស ដោយសារតែសកម្មភាពមិនសប្បាយចិត្តរបស់នាងនៅពីក្រោយឆាក។
កាលពីល្ងាចថ្ងៃទី២០ ខែតុលា ការប្រលងឈុតតំណាងជាតិ MGI បានប្រព្រឹត្តិទៅនៅប្រទេសថៃ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ នៅពេលបញ្ចប់ការប្រកួតក្នុងរាត្រីនេះ តំណាងប្រទេសមីយ៉ាន់ម៉ា គឺ Thae Su Nyein មានសកម្មភាពជាច្រើនដែលធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំជាខ្លាំង។ អ្នកខ្លះគិតថានាងត្រូវដូនតាក្នុងប្រទេសខ្លួនចូលរូបបណ្ដាលឲ្យមានទឹកមុខបែបនេះ ខណៈដែលអ្នកខ្លះថាអាចមកពីថៅកែ MGI ច្រើនជាង។
ទោះជាយ៉ាងណាក៏ដោយ មិនថានៅក្រោមហេតុផលណាមួយឡើយ នៅទីបំផុតទើបគេដឹងថាតាមពិតទៅនាងមានបំណងនាំយកសំលៀកបំពាក់ជាតិទំងន់ដល់ទៅ២០០គីឡូក្រាម រួមទាំងម៉ូដែលជិះសេះនិងសំលៀកបំពាក់ដូចជាអ្នកចម្បាំងទៅបង្អួតលើឆាកអន្តរជាតិ។ ប៉ុន្តែ ដោយផ្អែកតាមមាត្រដ្ឋាននៃឆាកគឺមិនអាចទ្រឈុតរបស់បេក្ខនារីមីយ៉ានម៉ាបានទាំងស្រុងឡើយ។ ដូច្នេះហើយ ទើបខាងកម្មវិធីតម្រូវត្រូវបានកាត់មកត្រឹមតែ២០គីឡូក្រាមប៉ុណ្ណោះ។
ដ្បិតថាយ៉ាងនេះក្ដី បន្ទាប់ពីបញ្ចប់ការបង្ហាញឈុតតំណាងជាតិរួចរាល់ Thae Su Nyein បានបង្ហាញការមិនពេញចិត្តរបស់នាងយ៉ាងច្បាស់តាមរយៈកែភ្នែក និងសង្រឺតធ្មេញដើម្បីបង្ហាញពីការខឹងសម្បារ។ ក្រៅពីនេះ មនុស្សជាច្រើននាក់ក្នុងក្រុមបានឡោមព័ទ្ធរូបនាងដើម្បីលួងលោម។ ស្របពេលជាមួយគ្នានោះថែមទៀត ពេលឈរក្បែរលោកណាវ៉ាត់ដើម្បីថតរូប នាងហាក់មិនមានអារម្មណ៍សប្បាយចិត្តសូម្បីតែបន្តិច ទើបបង្កើតរឿងចម្រូងចម្រាសធំពេញបណ្តាញសង្គម។
ទន្ទឹមនោះផងដែរ មនុស្សជាច្រើនគិតថា បវរកញ្ញាមីយ៉ាន់ម៉ាមានចរិតហួសហេតុពេក នាងត្រូវតែទទួលបានអ្វីដែលនាងចង់បាន ដើម្បីឲ្យមានអារម្មណ៍ពេញចិត្ត។ នៅពេលប្រឡងអន្តរជាតិ បេក្ខជនត្រូវគោរពតាមបទប្បញ្ញត្តិ និងការរៀបចំរបស់អ្នករៀបចំ។ បុន្តែនារីម្នាក់នេះបានបង្ហាញយ៉ាងច្បាស់ពីភាពមិនស្រួល និងការអន់ចិត្តផ្ទាល់ខ្លួន នៅពេលដែលផ្នែកខ្លះនៃសម្លៀកបំពាក់របស់នាងត្រូវបានកាត់ចេញ។
មិនត្រឹមតែប៉ុណ្ណឹងទេ បវរកញ្ញាវ័យ១៧ឆ្នាំរូបបនេះគឺជាសម្រស់មួយរូបដែលត្រូវបានគេចាត់ទុកថា ទំនងជាឈ្នះមកុដ MGI ព្រោះនាងមានគ្រប់លក្ខណៈវិនិច្ឆ័យទាំង៤ប្រភេទនៃកម្មវិធីប្រកួត ទាំងសម្រស់, រាងកាយ, ខួរក្បាល, អាជីវកម្ម។។ ទោះជាបែបនេះក្ដី ក្នុងអំឡុងពេលប្រកួតប្រជែង តារាម៉ូដែលមីយ៉ាន់ម៉ាក៏ត្រូវគេសង្ស័យថា បាននាំក្រុមការងារទៅធ្វើសក់ ផាត់មុខ និងថតរូបផ្ទាល់។ សកម្មភាពនេះត្រូវបានចាត់ទុកថាជាការបំពានលើបទប្បញ្ញត្តិនៃការប្រកួត។ ទន្ទឹមនឹងនោះ ក្នុងដំណើរការប្រាស្រ័យទាក់ទងជាមួយគូប្រជែង Thae Su Nyein ក៏មានអាកប្បកិរិយាមិនសប្បាយចិត្តចំពោះតំណាងប្រទេសវេណេហ្ស៊ុយអេឡា និងតំណាងប្រទេសវៀតណាម កញ្ញា Que Anh ផងដែរ។
បន្ទាប់ពីរឿងរ៉ាវជាបន្តបន្ទាប់ តំណាងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេប៉ាន់ស្មានថា នឹងពិបាកសម្រាប់នាងក្នុងការប្រជែងយកមកុដ ។ ព្រោះលោកណាវ៉ាត់ ធ្លាប់បង្ហើបថា ចៅក្រមពិតប្រាកដក្នុងការប្រកួតគឺមនុស្សក្នុងក្រុម។ សមាជិកទាំងនេះនឹងសង្កេតមើលសកម្មភាព និងអាកប្បកិរិយារបស់បេក្ខជននីមួយៗ ដើម្បីដាក់ពិន្ទុនិងសម្រេចថាអ្នកណាអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះហើយ រឿងស្មុគស្មាញនាពេលថ្មីៗនេះរបស់ Thae Su Nyein អាចបង្កើតគុណវិបត្តិដ៏ធំមួយសម្រាប់សម្រស់ក្នុងដំណើររបស់នាង ដើម្បីឈានទៅគ្រងមកុដ Miss Grand International ២០២៤៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាមីយ៉ានម៉ា រងភាពចម្រូងចម្រាសជាថ្មី ក្រោយបញ្ចេញសកម្មភាពមិនល្អដល់បេក្ខនារីផ្សេងទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ