Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ពេក Jisoo ត្រូវគេតាមខមិនរិះគន់ ខណៈ៣នាក់ទៀតកំពុងជោគជ័យលើចម្រៀង

បានផុស

នៅ

ដូចដែលយើងដឹងស្រាប់ហើយថា សមាជិកក្រុម Blackpink ទាំង៤នាក់ Jennie Lisa Rosé និង Jisoo កំពុងតែមមាញឹកនឹងសកម្មភាពទោលរបស់ពួកគេរៀងៗខ្លួន។ ខណៈ Jennie Lisa និង Rosé បានបញ្ចេញបទចម្រៀងទោលរបស់ពួកគេ ទទួលបានជោគជ័យយ៉ាងខ្លាំង Jisoo ហាក់ស្ងាត់ជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកត់សម្គាល់ជាងគេនោះ Jisoo ហាក់ដូចជាមិនបានផ្ដោតទៅលើចម្រៀងប៉ុន្មាននោះទេ ដោយនាងហាក់បីដូចជាស្ងាត់មិនទាន់មានគម្រោងចេញចម្រៀងទោល ឬសកម្មភាពដែលពាក់ព័ន្ធនឹងតន្ត្រីឡើយ។ ដោយឡែក រូបនាងបង្វែរអាជីពទៅផ្ដោតលើការសម្ដែងខ្សែភាពយន្ដ ខុសប្លែកពីសមាជិកទាំង៣នាក់ផ្សេងទៀតដែលស្រឡាញ់តន្ត្រីជាខ្លាំង។

យ៉ាងណាមិញ មានអ្នកគាំទ្រមួយចំនួនបានចូលទៅខមិននៅក្រោមរូបភាពរបស់ Jisoo នៅក្នុងគណនី Instagram របស់នាង ពោរពេញទៅដោយការរិះគន់។ ដោយពួកគេបានខមិនអំពីភាពជោគជ័យនៃការចេញចម្រៀងរបស់សមាជិកដ៏ទៃ ខណៈដែលសមាជិកបងគេ Jisoo ស្ងាត់ជ្រាបតែម្ដង។

នៅក្នុងនោះ មានដូចជា Lisa បានឡើងសម្ដែងនៅ Victoria’s Secret ហើយ Jennie បានឈ្នះពានជាច្រើនជាមួយនឹងបទ Mantra របស់នាង ហើយថ្មីៗនេះ Rosé បានសហការជាមួយ Bruno Mars ចេញចម្រៀងមួយដែលធ្វើឲ្យកក្រើកវិស័យតន្ត្រី។

តួយ៉ាង គណនី BLISSOO NEWS នៅក្នុងកម្មវិធី X (Twitter) បានបង្ហោះនាំពាក្យរបស់ Jisoo ថា សូមឲ្យ Blink ទ្រាំស្ងប់អារម្មណ៍បន្ដិចទៅ នាងកំពុងតែត្រៀមបញ្ចេញសមិទ្ធផលជាច្រើន មានទាំងភាពយន្ដ និងចម្រៀង ហើយបន្ដិចទៀតនឹងពោរពេញទៅដោយចម្រៀងរបស់នាង ពិសេស នាងក៏នឹងត្រឡប់មកវិញជាមួយក្រុមផងដែរ ធានាថាការទន្ទឹងរងចាំរបស់អ្នកគាំទ្រ នឹងមិនខកបំណងនោះទេ៕

ប្រភព៖ Koreaboo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៨ វិនាទី មុន

ស្ងាត់ពេក Jisoo ត្រូវគេតាមខមិនរិះគន់ ខណៈ៣នាក់ទៀតកំពុងជោគជ័យលើចម្រៀង

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

អ្នកជំនាញ​ថៃ​ ព្រមាន​ឱ្យ​ក្រុមហ៊ុនអាជីវកម្មថៃ​ត្រៀមខ្លួន​សម្រាប់​​លទ្ធផល​បោះឆ្នោតអាមេរិក​ ​

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អូស្ត្រាលី យក​លុយ​ជាង​៤​ពាន់​លាន​ដុល្លារ​ទិញ​មីស៊ីល​ទំនើប​ពី​អាមេរិក ទុក​បន្លាច​ចិន

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្បែរកោះតៃវ៉ាន់ ក្រោយនាវា​ចម្បាំងអាមេរិក និង​កាណាដា ឆ្លងកាត់ផ្លូវទឹកមានជម្លោះ

សន្តិសុខសង្គម១២ នាទី មុន

ឧកញ៉ា ហ៊ួត ជា ត្រូវអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយជំពាក់លុយមិនសងហើយប្តឹងថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម