ព័ត៌មានជាតិ
វត្តសាមគ្គីរង្ស៊ី កំពុងសមកម្លាំងចំណុះទូក ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក
ក្រុមកីឡាករទូកង វត្តសាមគ្គីរង្ស៊ី ជាវត្តរបស់ព្រះសង្ឃកម្ពុជាក្រោម បានកំពុងពង្រឹងសមត្ថភាពហាត់សម ត្រៀមចូលរួមប្រណាំងទូកក្នុងពិធីបុណ្យអុំទូកថ្នាក់ជាតិនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
ភិក្ខុ សិរី វឌ្ឍនះ គណៈកម្មការគ្រប់គ្រងទូកង វត្តសាមគ្គីរង្ស៊ី ហៅវត្តខ្មែរកម្ពុជាក្រោម បានមានសង្ឃដីកា ឱ្យដឹងថា គណៈកម្មការវត្ត បានត្រៀមទូកង និងកីឡាករជាស្រេច ដើម្បីចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក ដែលជាបុណ្យជាតិដ៏ធំរបស់ប្រទេស។ ក្នុងនោះ ក្រុមកីឡាករ ក៏បានធ្វើការហ្វឹកហ្វឺនហាត់សមជាប្រចាំនៅខេត្ត លុះជិតដល់ថ្ងៃប្រកួតទើបពួកគេធ្វើដំណើរពីខេត្តចូលមករាជធានីភ្នំពេញ ដើម្បីត្រៀមប្រកួត។
ភិក្ខុ សិរី វឌ្ឍនះ បានបន្តមានសង្ឃដីកាថា ទូករបស់វត្តមានឈ្មោះខ្មែរកម្ពុជាក្រោមមានជ័យ។ ទូកនេះ មានប្រវត្តិចូលរួមប្រកួតជាច្រើនឆ្នាំមកហើយ និងធ្លាប់ទទួលជ័យជំនះចំណាត់ថ្នាក់ទី ២ ផងដែរ។ ដូច្នេះឆ្នាំនេះ នឹងចូលរួមប្រកួត ហើយសង្ឃឹមយ៉ាងមុតមាំថា ដណ្ដើមជ័យលាភីផងដែរ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត-ក្រុងមួយចំនួន យកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះឱ្យខេត្តរបស់ខ្លួនទៀតផង។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ ២០២៤ នេះ នឹងប្រារព្ធឡើងរយៈពេល ០៣ ថ្ងៃ គឺនៅថ្ងៃទី ១៤ ,១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ៕
អត្ថបទ ៖ សុភា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?