ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី យកលុយជាង៤ពាន់លានដុល្លារទិញមីស៊ីលទំនើបពីអាមេរិក ទុកបន្លាចចិន
ដោយសារក្ដីបារម្ភពីការកើនឡើងភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងទិញប្រភេទមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយពីសហរដ្ឋអាមេរិក ក្នុងតម្លៃ ៤,៧ពាន់លានដុល្លារ សម្រាប់បំពាក់ឲ្យកងកម្លាំងជើងទឹករបស់ខ្លួន។
រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសនៅថ្ងៃទី២២ខែតុលាថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនការការពាររបស់កងកម្លាំងជើងទឹក ដែលជាយុទ្ធសាស្ត្រថ្មីមួយនៅក្នុងឆ្នាំ២០២៤នេះ ដើម្បីរារាំងឥទ្ធិពលរបស់មហាយក្សចិននៅក្នុងតំបន់។
ប្រភេទមីស៊ីលដែលអូស្ត្រាលីទិញ មានដូចជា មីស៊ីល SM-6 រយៈចម្ងាយឆ្ងាយ បំពាក់លើនាវា អាចបាញ់ទម្លាក់យន្តហោះ និងមីស៊ីលគ្រូស និងមីស៊ីល SM-2 Block III C រយៈចម្ងាយមធ្យម អាចបាញ់ប្រដេញគោលដៅបាន។
លោក Pat Conroy រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្ត្រាលី បានប្រាប់ថា ប្រទេសរបស់លោកកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រយុទ្ធសាស្ត្រដ៏ស្មុគស្មាញជាទីបំផុត ចាប់ពីចប់សង្គ្រាមលោកលើកទី២។ លោកបន្តថា មីស៊ីលដែលឈានមុខគេទាំងនោះ នឹងជួយឲ្យអូស្ត្រាលីមានសុវត្ថិភាព ធ្វើឲ្យសត្រូវញញើត និងការពារផលប្រយោជន៍ជាតិនៅក្នុង «យុគសម័យមីស៊ីល» បច្ចុប្បន្ន។
ក្រៅតែពីមីស៊ីល អូស្ត្រាលីក៏មានគម្រោងទិញនាវាមុជទឹកនុយក្លេអ៊ែរបំបាំងកាយផងដែរ នៅក្នុងកិច្ចព្រមព្រៀងត្រីភាគីមួយជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ កិច្ចព្រមព្រៀងនេះ ត្រូវគេរំពឹងថានឹងមានតម្លៃប្រមាណ ២៤៥ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា១ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ