ព័ត៌មានជាតិ
ក្រុមអ្នកវិភាគ៖ ការចោទថារដ្ឋាភិបាលបរាជ័យលើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់ក្រុមជ្រុលនិយមគឺខុសពីការពិត បង្កប់របៀបវារៈនយោបាយ
ក្រុមអ្នកវិភាគ បានយល់ឃើញថា ក្រោយពីក្រុមជ្រុលនិយមទទួលនូវបរាជ័យដ៏សែនអាម៉ាស់ជាច្រើនដងក្នុងការធ្វើបាតុកម្មនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ក្រោមលេសញុះញង់ស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឥឡូវនេះ ក្រុមនយោបាយប្រឆាំង បានបង្វែរទិសដៅដោយយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកធ្វើជាប្រធានបទដើម្បីបង្កជាការភ័ន្តច្រឡំ និងដកការទុកចិត្តរបស់ប្រជាជនខ្មែរលើរដ្ឋាភិបាលដែលអ្នកវិភាគនៅកម្ពុជាមើលឃើញថា ជាការខុសពីការពិត និងគ្រាន់តែជារបៀបវារៈនយោបាយតែប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1194-1024x683.png)
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចោទប្រកាន់របស់ក្រុមប្រឆាំង គឺជាការលាបពណ៌ និងដើម្បីផលចំណេញនយោបាយរបស់ខ្លួន។
លោកបណ្ឌិត មានប្រសាសន៍ថា “ខ្ញុំមិនយល់ដូចទស្សនៈប្រឆាំងដែលនិយាយថាកម្ពុជាបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ គាត់និយាយដោយលំអៀងទៅលើនយោបាយ ដោយមានរបៀបវារៈនយោបាយ”។ លោកបានបន្ថែមថា “កម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះបានជោគជ័យ ដែលជោគជ័យទី១គឺជោគជ័យជាប្រជាជាតិសកល ដោយអង្គការសហប្រជាជាតិមិនដែលស្វែងរកសន្តិភាពបានជោគជ័យដូចនៅកម្ពុជាទេ”។
លោកបណ្ឌិត បានបន្តថា កម្ពុជាទទួលបានជោគជ័យនាំទៅដល់ការរៀបចំការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាល ការតាក់តែងធម្មនុញ្ញរហូតដល់ការអនុវត្ត និងការថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ ដោយនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីនោះ លោកបណ្ឌិតបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុងឆាកអន្តរជាតិ ទាំងកិច្ចការតំបន់ កិច្ចការសកល កិច្ចការអង្គការសហប្រជាជាតិ និងចូលរួមក្នុងការថែរក្សាសន្តិភាពពិភពលោក ដូចជាការចូលរួមនៅក្នុងវេទិកាអាស៊ានជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1193.png)
ជាមួយគ្នានេះ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ ថាការចោទប្រកាន់របស់ក្រុមនយោបាយជ្រុលនិយមទាំងនោះគឺខុសស្រឡះពីការពិតជាក់ស្តែង ហើយជាការបញ្ជារបស់បរទេសដែលជាមេកើយតែប៉ុណ្ណោះ។
លោក បានលើកឡើងថា “ការចោទប្រកាន់នេះ គឺផ្ទុយស្រឡះពីតថភាពពិតនៃដំណើរការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជានៅគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច និងការបរទេស”។ លោកបានបន្ថែមថា “ការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស និងទណ្ឌិត សម រង្ស៊ី បានបង្ហាញយ៉ាងច្បាស់ពីគោលនយោបាយបរទេសនិយម និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក”។
លើសពីនេះទៅទៀត អ្នកវិភាគភូមិសាស្ត្រនយោបាយរូបនេះបានគូសបញ្ជាក់ថា ការយករឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស រឿង CLV-DTA និងបញ្ហាព្រំដែនជាដើម សុទ្ធសឹងតែជាចេតនា និងការបង្គាប់បញ្ជាពីបរទេសដែលជាចៅហ្វាយរបស់ក្រុមប្រឆាំង បើទោះបីជាបញ្ហាទាំងនោះ រដ្ឋាភិបាលកម្ពុជាបានធ្វើការបកស្រាយត្រឹមត្រូវក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1195-1024x683.png)
ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ថាការចោទប្រកាន់របស់ក្រុមប្រឆាំងទាំងនេះ គឺជារឿងដដែលៗ ហើយមានជារៀងរាល់ឆ្នាំ។
លោកបណ្ឌិតបានលើកឡើងថា “រៀងរាល់ឆ្នាំតែងតែមានការលើកឡើងពីមុំ ពីជ្រុងនយោបាយពីទស្សនៈនយោបាយផ្សេងៗទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹង”។
លោកបានបន្តថា ការលើកឡើងទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជួយឱ្យរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់ ពិនិត្យ និងបំពេញបន្ថែមចន្លោះខ្វះខាតរបស់ខ្លួន ដែលក្នុងនោះការលើកឡើងនានាគួរភ្ជាប់ជាមួយភស្តុតាង និងហេតុផលច្បាស់លាស់ក្នុងន័យកែលំអរ កុំបំប៉ោងបំផ្លើសពីការពិតជាក់ស្តែង។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1197.png)
ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា “ប្រជាពលរដ្ឋកុំចេះតែជឿដោយគ្មានហេតុផល ប្រជាពលរដ្ឋត្រូវចេះបង្កើនចំណេះដឹង បង្កើនការទទួលបានព័ត៌មាន តាមដានហេតុការណ៍ហើយចេះវិភាគ ចេះពិចារណា ចេះវាយតម្លៃ ប្រសិនជាបងប្អូនប្រជាពលរដ្ឋយើងក្លាយទៅជាអ្នកមានចំណេះដឹង យល់ពីល្បិចនយោបាយ ចេះវិភាគ ចេះទទួលបានព័ត៌មានអីច្រើន អ៊ីចឹងអ្នកខំបំផ្លើសខំបំប៉ោង ខំធ្វើនយោបាយប្រជាភិថុតិអ្វីជាដើម អ្នកនោះនឹងបាត់តម្លៃដោយខ្លួនឯង”។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នា ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការចុះហត្ថលេខាពីភាគីជម្លោះកម្ពុជា ៤ និងមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ក្នុងគោលបំណងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ បានផ្តល់កម្ពុជានូវ ការកសាងសង្គមប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ការបង្កើតរដ្ឋធម្មនុញ្ញ ជាពិសេសគឺការយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមកកាន់មាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ហើយស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1198.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?