Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងជីករុករករ៉ែមាស អនាធិបតេយ្យ ២កន្លែង ក្នុងខេត្តព្រះវិហារ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ កម្លាំជំនាញនៃមន្ទីររ៉ែ នឹងថាមពលខេត្តព្រះវិហារ បានសហការគ្នាចុះបង្ក្រាបទីតាំងជីករុករករ៉ែមាស អនាធិបតេយ្យចំនួន ២កន្លែង និងកម្ទេចសម្ភារៈចោលទាំងស្រុង នៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងទាំង២ ខាងលើទី១ មានម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោល។ ចំណែក ទីតាំងទី២ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ធ្វើនៅក្នុងដីឡូតិ៍ផ្ទះ(ចែឆយ) ត្រូវកម្លាំងសមត្ថកិច្ចកម្ទេចចោលទាំងស្រុង។

សូមជម្រាបថា ទីតាំងជីករុករករ៉ែមាស ខាងលើជាទីតាំងដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន (ដែលខមកម្ពុជា) ធ្វើការស្រាវជ្រាវរុករករ៉ែមាស ហើយអាជ្ញាធរ និងមន្ទីរជំនាញបានហាមមិនឱ្យប្រជាពលរដ្ឋជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវឡើយ ពីព្រោះក្នុងឆ្នាំកន្លងមក បានធ្វើឱ្យកម្មករជីករ៉ែមាសគ្រោះថ្នាក់ស្លាប់ជាបន្តបន្ទាប់ ដោយសារការជីករុករករ៉ែមាស គ្មានបច្ចេកទេសត្រឹមត្រូវ។

លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រុមការងារបានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជាច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ ហើយអាជ្ញាធរអនុញ្ញាតឱ្យជីកតែរណ្តៅរ៉ាក់ៗមិនឱ្យជីកលុងជ្រៅជាកំពែងចូលជ្រៅទៅក្នុងដីជ្រៅនោះឡើយ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ៉ែ និងថាមពលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងភូមិរំដេងទាំងអស់ពិសេសកម្មករដែលចំណាកស្រុកមកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿឧបាយកលទុច្ចរិតរបស់ថៅកែៗជីកមាសដោយខុសច្បាប់ និងគ្មានបច្ចេកទេសត្រឹមត្រូវ នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម