កីឡា
Zinchenko ទម្លាយរឿងមួយកាលពីក្មេង ស្ទើរមិនជឿខ្លួនអាចមានថ្ងៃនេះ
ខ្សែការពារសញ្ជាតិអ៊ុយក្រែន Oleksandr Zinchenko ស្ទើរតែមិនជឿឯងដែលអាចក្លាយជាកីឡាករអាជីពលេងនៅលីគកំពូលអង់គ្លេស ក្រោយកាលពីក្មេងជួបឧបសគ្កជាច្រើន។
កីឡាករ Zinchenko ដែលមានដើមកំណើតនៅតំបន់ Zhytomyr ជាយុវជនរបស់ក្រុម Youth Sporitve School Karpatiya ជាមួយគ្រូបង្វឹកដំបូងលោក Serhiy Boretskyi។ ក្រោយមក រូបគេបានផ្លាស់ទៅក្រុម FC Monolit Illichivsk និង Shakhtar Donetsk ជាកន្លែងដែលបានក្លាយជាប្រធានក្រុមយុវជន។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ រូបគេបានបញ្ចូលទីបានមួយគ្រាប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយ Manchester United ក្នុងការប្រកួត UEFA Youth League ២០១៣-១៤។
កាលពីអាយុ៦ឆ្នាំ Zinchenko ជាកីឡាករក្មេង និងតូចជាងគេក្នុងចំណោមយុវជនផ្សេងៗទៀត ប៉ុន្តែរូបគេបានព្យាយាមធ្វើឲ្យអ្នកគ្រប់គ្នាចាប់អារម្មណ៍។ ការខិតខំប្រឹងប្រែងរបស់គេមិនទទួលបានជោគជ័យឡើយ។ យ៉ាងណាមិញZinchenko មិនបានបោះបង់ក្ដីស្រមៃខ្លួនឡើយ។ មួយឆ្នាំក្រោយមក រូបគេបានត្រឡប់មកវិញជាមួយភាពរឹងមាំ និងតាំងចិត្តធំមែនទែន។ ទោះបីជាយ៉ាងណា ការវិលត្រឡប់មកវិញរបស់គេមិនបានសម្រេចដូចបំណងទៀត។
ការប្រកួតនោះ Zinchenko បានប៉ះបាល់តិចតួចប៉ុណ្ណោះ ហើយពេលទៅផ្ទះវិញបានត្អូញត្អែរប្រាប់ម្តាយថា ក្មេងប្រុសផ្សេងទៀតមិនបានបញ្ចូលបាល់ឲ្យខ្លួនលេងទេ។ ក្រោយជួបរឿងបែបនេះអ្នកស្រី Irina ជាម្ដាយបានប្រាប់ថា ប្រសិនបើពួកគេមិនបញ្ចូលបាល់ឲ្យកូន ចូលកូនរត់ទៅរកបាល់ដោយខ្លួនឯង។
បរាជ័យដំបូងនោះ បានក្លាយជាបទពិសោធមួយសម្រាប់ Zinchenko ក្នុងកីឡាបាល់ទាត់ដែលបានផ្លាស់ប្តូរខ្សែការពាររូបដែលមានឱកាសលេងនៅលីគកំពូលអង់គ្លេស។ បច្ចុប្បន្នកំពុងលេងឲ្យក្លិបកាំភ្លើងធំ Arsenal និងធ្លាប់បានជាប់ជម្រើសជាតិអ៊ុយក្រែនតាំងពីកម្រិតយុវជន រហូតដល់ក្រុមធំ។
កីឡាករ Oleksandr Zinchenko បានរៀបរាប់រឿងរ៉ាវធ្លាប់ឆ្លងកាត់ពីក្មេងថា ៖«ពេលខ្ញុំបើកភ្នែក ខ្ញុំតែងតែពិចារណាពីចម្ងាយពីទីក្រុង Radomyshl មកកាន់ស្រុកកំណើតរបស់ខ្ញុំនៅភាគខាងជើងអ៊ុយក្រែន។ យើងមិនមានសម្ភារច្រើនទេក្នុងការហ្វឹកហាត់។ យើងហ្វឹកហាត់តែ២ដងក្នុងមួយសប្តាហ៍សម្រាប់ការប្រកួត១លើក ហើយនេះមិនមែនជាវិធីដើម្បីក្លាយជាកីឡាករអាជីពនោះទេ។ យ៉ាងណា វាជាភាពរីករាយមួយ ដែលបានជំរុញឲ្យខ្ញុំព្យាយាមហ្វឹកហាត់ខ្លួនឯងបន្ថែមទៀត»៕
ប្រែសម្រួល៖ ផា រតនា
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច