ព័ត៌មានជាតិ
៩ខែ ឆ្នាំនេះ ខេត្តកណ្ដាល បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ២៣១ករណី ខណៈគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៩៣លើក
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តកណ្ដាល បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ២៣១ករណី ខណៈគ្រោះថ្នាក់ចរាចរណ៍វិញកើតឡើង ១៩៣លើក។ នេះបើតាម លោក គួច ចំរើ អភិបាលខេត្តណ្តាល ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1208-1024x682.png)
ថ្លែងនាឱកាសនោះ លោក គួច ចំរើន បានបញ្ជាក់ថា ការអនុវត្តលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេល ៩ខែ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ក្នុងនោះ គណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ២៣១ករណីស្មើ ៩២% បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៥២៨ករណី និងបង្ក្រាបល្បែងស៊ីសងចំនួន ៤៦ករណី។ ចំណែក គ្រោះថ្នាក់ចរាចរណ៍វិញកើតឡើង ១៩៣លើក បណ្តាលឱ្យស្លាប់កើន ៦១នាក់ និងខូចរថយន្ត ១០៦គ្រឿង ម៉ូតូ ២៣៥គ្រឿង យានផ្សេងៗ ១៣គ្រឿង។
ចំណែក លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ផែនការយុទ្ធសាស្ត្រនាថ្ងៃនេះ គឺបង្ហាញពីការរៀបចំផែនការយុទ្ធសាស្ត្រ ដែលមានសង្គតិភាពជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត “ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដោយផ្តោតលើវិស័យអាទិភាពចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ រួមជាមួយការអនុវត្តកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់នានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាង មូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមាន ចំណូលខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1209-1024x682.png)
លោករដ្ឋលេខាធិការ បានបន្តថា ផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និងរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និង សុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរ។ លើកកម្ពស់ការផ្តល់សេវាសាធារណៈ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ។
ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម៕
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1210-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1212-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1213-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1211-1024x682.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក