ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រកាសផ្ដល់កម្ចី ២,៤ពាន់លានដុល្លារឲ្យអ៊ុយក្រែន ទុកទិញសព្វាវុធបន្ថែម
អ៊ុយក្រែននឹងទទួលបានប្រាក់កម្ចីថ្មីក្នុងចំនួន ២,៤ពាន់លានដុល្លារសម្រាប់ទិញសព្វាវុធបន្ថែមទៀត ដោយថវិកាទាំងនេះត្រូវដកចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក។ នេះបើយោងតាមការប្រកាសរបស់លោក John Healey រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស នៅថ្ងៃទី២២ខែតុលា។
កម្ចី ២,៤ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃកម្ចីសរុបចំនួន ៥០ពាន់លានដុល្លារសម្រាប់រដ្ឋាភិបាលទីក្រុងកៀវ ដែលត្រូវបានប្រកាសកាលពីខែមិថុនាដោយក្រុមប្រទេស G7។
ប្រាក់នេះទៀតសោត គឺដកចេញពីប្រាក់ចំណេញដែលរកបានពីការបង្កកទ្រព្យសម្បត្តិរុស្ស៊ី ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។ ទ្រព្យសម្បត្តិបង្កកសរុបមានទំហំប្រមាណជា ៣០០ពាន់លានដុល្លារ។
លោក John Healey បាននិយាយថា៖ « ប្រាក់កម្ចីនេះត្រូវបានផ្តល់ជាជំនួយថវិកាសម្រាប់ការចំណាយលើវិស័យយោធារបស់អ៊ុយក្រែន ដែលអនុញ្ញាតឲ្យអ៊ុយក្រែនវិនិយោគលើឧបករណ៍សំខាន់ៗ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេប្រឆាំងនឹងប្រទេសរុស្ស៊ី ដូចជា ការការពារដែនអាកាស កាំភ្លើងធំ និងការគាំទ្រឧបករណ៍ចាំបាច់»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា១ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ