Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌដង្កោចុះបាញ់ទឹកលាងសំអាតផ្លូវនៅតំបន់បឹងតាម៉ាតក្រោយបន្សល់កាកសំណល់ដោយ​ជំនន់ទឹកភ្លៀង

បានផុស

នៅ

រដ្ឋបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី២២ តុលានេះ បានសហការជាមួយរថយន្តបាញ់ទឹកលាងសំអាតផ្លូវរបស់សាលារាជធានីភ្នំពេញ​ ចុះបាញ់ទឹកលាងសំអាតលេីដងផ្លូវមុខផ្ទះប្រជាពលរដ្ឋនៅតំបន់បឹងតាម៉ាត បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកទៅវិញបន្សល់នូវកាកសំណល់​។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា​ កន្លងមកបឹងតាម៉ាតមានការជនលិចដោយជំនន់ទឹកភ្លៀង​ និងធ្វេីឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនដែលនៅក្បែរនោះ។ បន្ទាប់ពីទឹកបានស្រកទៅវិញបន្សល់ទុកនូវកាកសំណល់​ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យរថយន្ដបាញ់ទឹករបស់មន្ទីរសាធារណការ រាជធានីភ្នំពេញ សហជាមួយរដ្ឋបាលខណ្ឌដង្កោ បាញ់លាងសំអាតផ្លូវមួយចំនួនក្នុងតំបន់បឹងម៉ាត ដើម្បីបង្កភាពងាយស្រួល និងសោភណ្ឌភាពក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏អរគុណដល់អាជ្ញាធរដែលតែងតែយកចិត្តទុកដាក់មកលេីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​៕

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​សង្គ្រាមលោក​លើក​ទី៣​​លេច​ឡើង​ស្ទង់ៗ​

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ពាធទាបចាប់ផ្ដើមបង្កើនឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៤​តុលា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រោង​​ធ្វើការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋាន​តារាសាគរ​ នៅថ្ងៃ​សម្ពោធ​ចុង​ខែ​វិច្ឆិកា​នេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទាហាន​កូរ៉េខាងជើងពិត​​​​ទៅ​ដល់​​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​រុស្ស៊ី​មែនឬ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម