Connect with us

ព័ត៌មានជាតិ

បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៩ លើកឡើងថា ការ​ប្រកួតនៅ​ឆ្នាំ​នេះ​ជា​ឱកាស​បញ្ចេញសមត្ថភាព ដើម្បី​ឆ្ពោះ​ទៅ​ការ​ប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥

បានផុស

នៅ

ភ្នំពេញ ៖ បេក្ខជន​ចូល​រួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់ជាតិ​កម្ពុជា​លើក​ទី​៩ ឆ្នាំ២០២៤ បាន​លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែងជំនាញថ្នាក់ជាតិឆ្នាំនេះ គឺ​ជា​ឱកាស​ដើម្បីបញ្ចេញសមត្ថភាពជំនាញបច្ចេកទេសរបស់​ខ្លួន​ក្នុង​ការ​ប្រជែងយកជ័យលាភី ក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ។

យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺ​មានសារសំខាន់ណាស់សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលា គឺមានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបានបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ដើម្បីដណ្តើមជ័យលាភីជាមួយបណ្តាបេក្ខជនមកពីគ្រឹះស្ថានផ្សេងៗទៀតនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតីរូបនេះបន្ថែមថា ខ្លួន​សម្រេច​ចិត្ត​ចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិនៅឆ្នាំនេះ គឺចង់ពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងលើជំនាញដែលខ្លួនកំពុងសិក្សា។ យុវតីរូបនេះសង្ឃឹមថា នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុងការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤នេះ ជាពិសេស​សង្ឃឹម​យ៉ាងមុតមាំ​ថា​នឹង​ត្រូវបានជ្រើសរើសទៅប្រកួតប្រជែងថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីនឆ្នាំ២០២៥ ខាងមុខ ដើម្បីមុខមាត់ប្រទេសជាតិ សាលារៀន គ្រួសារ និង​ក្រុម​ខ្លួនផ្ទាល់។

ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ Automation មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)  លើក​ឡើង​ថា កម្មវិធីប្រកួតប្រជែងនេះ គឺជាកន្លែងក្នុងក្តីស្រមៃរបស់យុវជនដែលកំពុងសិក្សាជំនាញ ដើម្បីបញ្ចេញសមត្ថភាព ហើយ​ធ្វើ​ការ​ប្រកួតប្រជែងជាមួយបណ្តាបេក្ខជន​មក​ពី​បណ្តាគ្រឹះស្ថានបណ្តុះបណ្តាលជាច្រើនទៀត ដូច្នេះ​ការ​ប្រកួតប្រជែង​នេះ​ពិសេស​ខ្លាំងណាស់ ប្រសិនបើយើងធ្វើបានលទ្ធផលល្អ ក្នុងចំណោមបេក្ខជនជាច្រើននៅពេលនេះ។

យុវជនរូបនេះ សម្រេចជ្រើសរើសជំនាញ Automation ក្នុងការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះពីព្រោះ ខ្លួនសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការប្រកួត។ អ្វីដែលសំខាន់នោះប្រសិនបើខ្លួនទទួលបានជ័យលាភី នោះជំនាញ Automation នឹងក្លាយជាស្ពានចម្លងទៅដល់អនាគតរបស់គេយ៉ាងឆាប់រហ័ស ពីព្រោះបណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែល​ជា​បេក្ខជនឆ្នើម​ក្នុងការប្រឡងកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះ។

ទន្ទឹមនឹងនេះ បេក្ខជនទាំងអស់​នេះ​មានក្តីរំពឹងយ៉ាងមុតមាំថា កម្មវិធី​ប្រកួតប្រជែង​ជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ នៅ​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជាម្ចាស់ជ័យលាភី ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បី​ជា​បេក្ខជនតំណាងប្រទេសកម្ពុជា​ទៅចូលរួមប្រកួតប្រជែង​ជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។

ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។

លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ វិនាទី មុន

បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៩ លើកឡើងថា ការ​ប្រកួតនៅ​ឆ្នាំ​នេះ​ជា​ឱកាស​បញ្ចេញសមត្ថភាព ដើម្បី​ឆ្ពោះ​ទៅ​ការ​ប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោចុះបាញ់ទឹកលាងសំអាតផ្លូវនៅតំបន់បឹងតាម៉ាតក្រោយបន្សល់កាកសំណល់ដោយ​ជំនន់ទឹកភ្លៀង

កីឡា១ ម៉ោង មុន

បាល់ទាត់មិត្តភាព​សប្បុរស​ធម៌​ដើម្បី​គុន​ខ្មែរ ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៣០០​លាន​រៀល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គុយបា​​រងគ្រោះ​ផ្ទួនៗ​ដោយសារ​ការ​ដាច់​​ចរន្តអគ្គិសនី​ និង​ជួប​ព្យុះសង្ឃរា Oscar​​ទៀត​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ពៅ សុខ ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានបញ្ចប់សង្រ្គាមនៅកម្ពុជាទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ពាធទាបចាប់ផ្ដើមបង្កើនឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៤​តុលា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រោង​​ធ្វើការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋាន​តារាសាគរ​ នៅថ្ងៃ​សម្ពោធ​ចុង​ខែ​វិច្ឆិកា​នេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទាហាន​កូរ៉េខាងជើងពិត​​​​ទៅ​ដល់​​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​រុស្ស៊ី​មែនឬ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តហឺណាន មានប្រជាជន១០០លាននាក់ នឹងជំរុញភ្ញៀវទេសចរមកលេងកម្ពុជា១លាននាក់ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម