Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា​ ផ្ដល់​ពូជស្រូវ​ជាង​៨តោន ជូន​កសិករ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​រាំងស្ងួត​ និង​ជំនន់​ទឹក​ទន្លេមេគង្គ

បានផុស

នៅ

កំពង់ចាម ៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តកំពង់ចាម​ និង​លោក​ ផេង​ គឹមស្រ៊ុន​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២៤​នេះ​ បាននាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ប្រព័ន្ធ​ស្បៀងបម្រុង​ ប្រមាណ​ ៨,៣តោន​​ ផ្តល់ជូនប្រជាកសិករ​ ចំនួន​ ៨៣គ្រួសារ ដែល​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​ និង​ជំនន់​ទឹកទន្លេមេគង្គ​ នៅឃុំចំនួន៣​ ក្នុងស្រុក​ជើងព្រៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៨.៣០០គីឡូក្រាម​ ជូនដល់បងប្អូនប្រជាកសិករ ៨៣គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន​ ១០០គីឡូក្រាម​ ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់​ពី​រង​គ្រោះ​ដោយ​គ្រោះរាំងស្ងួត​ និងជំនន់​ទឹកទន្លេមេគង្គ​ នាពេលកន្លងមក​ ព្រមទាំង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​​ចុះ​បង្ហាត់​បង្រៀន​ពី​របៀប​នៃ​ការ​ដាំដុះ​ផងដែរ​។​

លោក​អភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ក្រសួង​កសិកម្មបាន​សម្រិតសម្រាំង​ពូជ​​ជូន​ហើយ​ គឺ​ពូជ​ស្រូវ​ OM5451​ ជា​ពូជ​ដែល​មិន​ប្រកាន់​ចំពោះ​​​រដូវ​កាល​ទេ​ ហើយ​​រយៈពេល​នៃ​ការ​ប្រមូល​​ផល​គឺ​ ៩០ទៅ​៩៥​ថ្ងៃ​ នេះ​ជា​រយៈពេល​ខ្លី​ ដែល​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ ដូច្នេះ​នៅ​ពេល​ដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះ​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ស្តារ​ជីវភាពគ្រួសារឡើងវិញ​។

ជាមួយគ្នានោះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមចំណែកថែរក្សាអនាម័យ លំនៅដ្ឋាន តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗកើតឡើង​ ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។​

បើតាម​លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានឱ្យដឹងថា​ ឃុំចំនួន៣ ដែលត្រូវទទួលស្រូវពូជ នាឱកាសនេះរួមមាន៖​ ឃុំរងគ្រោះរាំងស្ងួត មានចំនួន ២ឃុំ​ គឺឃុំព្រីងជ្រុំ មានចំនួន ២ភូមិ ស្មើនឹង ១០គ្រួសារ​ ផ្ទៃដីខូចខាតចំនួន ៥ហ.ត។​ ឃុំត្រពាំងគរ មានចំនួន ១ភូមិ ស្មើនឹង ៥០គ្រួសារ​ ផ្ទៃដីខូចខាតចំនួន ៣៥ ហ.ត។​ ឃុំរងគ្រោះជំនន់ទឹកទន្លេមេគង្គ ចំនួន ១ឃុំ​ គឺឃុំព្រៃចារ មានចំនួន ២ភូមិ ស្មើនឹង ២៣គ្រួសារ​ ផ្ទៃដីខូចខាតចំនួន ១៦ហ.ត។​ សរុបទាំង ៣ឃុំ គឺមានចំនួន ៥ភូមិ ស្មើនឹង ៨៣គ្រួសារ ដែលមានផ្ទៃដីខូចខាតចំនួន ៥៦ ហ.ត​ ផងដែរ​៕

អត្ថបទ​និង​រូបភាព ​៖ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៨ វិនាទី មុន

គម្រោងមីជាតិ កាតាបខ្ញុំអនាគតខ្ញុំ ផ្តល់កម្លាំងចិត្តនៃការសិក្សាដល់កុមារ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥ នាទីutes មុន

តារាប្រុស ៣ដួង លេងស្ទាយល៍ខោភ្លីសេ ច្រឡំសំ​ពត់​ មើលទៅប្លែកម្យ៉ាងម្នាក់

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ធនាគារ​ពិភពលោក​ ប​ង្ហាញ​កញ្ចប់ប្រាក់ ១០០ ប៊ីលាន​ដុល្លារ​ សម្រាប់កម្ចីដល់​ប្រទេស​ក្រីក្រ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

កីឡា៣៣ នាទីutes មុន

អាហ្រ្វិកខាងត្បូង នឹងប្រកាសការដេញថ្លៃ​អូឡាំពិក២០៣៦ នៅខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សរាប់លាននាក់ សម្រុកជម្លៀសចេញ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ឡាវ សិក្សាលទ្ធភាពបើកច្រកព្រំដែនថ្មី នៅខេត្តរតនគិរី-អាត់តាពឺ បន្ទាប់ពីកម្ពុជាដកខ្លួនចេញពី CLV-DTA

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោកយាយ អាមេរិក អាយុ ១០៥ឆ្នាំ ប្រាប់ថា គ្រឿងទេសមួយប្រភេទ អាចជួយឲ្យអាយុវែង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមាន​ហ៊ាន​ប្រើ​គ្រប់​មធ្យោបាយ នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម