Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំមាតាបិតារៀបចំវេចខ្ចប់អាហារពីផ្ទះឱ្យកូនៗ ចៀសវាងការទិញចំណី ភេសជ្ជៈប៉ះពាល់សុខភាព

បានផុស

នៅ

ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​ធ្វើការ​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ​ អ្នកគ្រូ ពិភាក្សា​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល ដើម្បី​រៀបចំ​វេច​ខ្ចប់​អាហារ​ពេលព្រឹក ថ្ងៃត្រង់ ឬ​អាហារ​សម្រន់​ពី​ផ្ទះ​ឱ្យ​កូនៗ ចៀសវាង​ការ​ទិញ​ចំណី ភេសជ្ជៈ​ ដែល​ប៉ះពាល់​សុខភាព ទាំង​នៅ​ក្នុង និង​ក្រៅ​សាលារៀន។

នៅក្នុង​សេចក្ដីណែនាំ​ស្ដីពី​ការ​ប្រព្រឹត្តិ​ទៅ​ នៃ​ដំណើរការ​សិក្សា​សម្រាប់​កម្រិត​បឋម​សិក្សា​ឆ្នាំ​ ២០២៤-២០២៥ ក្រសួង​អប់រំ​ ក៏បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ​ អ្នកគ្រូ​ ធ្វើការ​ណែនាំ​ដល់​មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ជាប្រចាំ អំពី​ប្រភេទ​អាហារ​ទ្រទ្រង់ សាង​សង់ និង​ការពារ ដើម្បី​កាត់បន្ថយ​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ។

ជាមួយ​គ្នា​នេះ​ដែរ​ គណៈ​គ្រប់គ្រង​សាលារៀន គណៈកម្មការ​គ្រប់គ្រង​សាលារៀន និង​គណៈកម្មការ​សុខភាព ​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​មិន​អនុញ្ញាត​ឱ្យ​លក់​ភេសជ្ជៈ ​និង​ចំណី​ហាមឃាត់ ព្រមទាំង​ការ​លក់ដូរ​ប្រដាប់ប្រដា​លេង (​តុក្កតា ឬ របស់​លេង​ផ្សេងៗ​) ក្នុង​សាលារៀន ជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង​នេះ​ទៀត​ គណៈ​គ្រប់គ្រង​សាលារៀន​ ត្រូវ​បង្កើត​ទម្លាប់​អនាម័យ​បែប​ថ្មី​នៅតាម​គ្រឹះស្ថានសិក្សា​របស់​ខ្លួន ដោយ​អនុវត្ត​តាម​“​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ(SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើង​វិញ​ក្នុង​បរិបទ​កូវីដ​-១៩” ចុះ​ថ្ងៃទី ​០៤ ខែសីហា ឆ្នាំ ២០២០។

លើស​ពី​នេះ​ទៀត​ ក្រសួង​អប់រំ ក៏បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលារៀន​ និង​លោកគ្រូ​ អ្នកគ្រូ ត្រូវ​សហការ​ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​បំផុត​ ដើម្បី​ផ្តល់​ថ្នាំ​ទម្លាក់​ព្រូន ទៀងទាត់ ពិនិត្យ​សុខភាព​សិស្ស​-​គ្រូ ១-២​ ដង​/​ឆ្នាំ​ ពិនិត្យ​ភ្នែក ត្រចៀក ដើម្បី​រក​បញ្ហា​ខ្សោយ​គំហើញ និង​ខ្សោយ​ស្តាប់​ជាដើម។

បើ​រក​ឃើញ​ថា សិស្ស​ខ្សោយ​គំហើញ ឬ​ខ្សោយ​ស្តាប់ ត្រូវ​ពិភាក្សា​ជាមួយ មាតាបិតា អ្នក​អាណាព្យាបាល ដើម្បី​បញ្ជូន​ទៅ​រក​គ្រូពេទ្យ​ជំនាញ និង​ទិញ​ឧបករណ៍​ជំនួយ​ឱ្យ​សិស្ស​ដែល​មាន​តម្រូវការ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

មិនទាន់ឡើងកាន់អំណាចផង អ្នកស្នងតំណែងមេក្រុមហេសបូឡា ត្រូវអ៊ីស្រាអែល សម្លាប់បាត់ទៅហើយ 

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រោង​​ធ្វើការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋាន​តារាសាគរ​ នៅថ្ងៃ​សម្ពោធ​ចុង​ខែ​វិច្ឆិកា​នេះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

លោក អុឹម ជីវ៉ា បំផុសសិល្បករសិល្បការិនីដែលមានជីវភាពខ្វះខាត គួរធ្វើប័ណ្ណប.ស.ស ជាការល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបវរកញ្ញាមីយ៉ាន់ម៉ា យំ ព្រោះឈឺចាប់មិនបានបង្ហាញឈុតតំណាងជាតិដូចការគ្រោងទុក

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ឌី សូនីតា អង្គុយយំម្នាក់ឯង ពេលនឹកឃើញដល់អនុស្សា វរីយ៍ជាមួយលោក កៅ សីហា

Sokha Hotels

ព័ត៌មានពេញនិយម