ព័ត៌មានអន្ដរជាតិ
មួយឆ្នាំគត់! កម្ពុជាមានអ្នកស្លាប់លើកដំបូងដោយសារកូវីដ ចំថ្ងៃ WHO ប្រកាសរោគរាតត្បាតជាសកល
នៅថ្ងៃនេះ ប្រទេសកម្ពុជាបានប្រកាសអ្នកស្លាប់លើកដំបូង ដោយសារជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩រូបនេះជាអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី។ គាត់បានទទួលមរណភាព នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១០:៤០នាទីព្រឹក។
ក្រសួងបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់នេះគឺជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញឆ្លងកូវីដ កាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១។
ការស្លាប់លើកដំបូងរបស់កម្ពុជា បានកើតឡើងចំថ្ងៃគម្រប់ខួបមួយឆ្នាំគត់ ដែលអង្គការសុខភាពពិភពលោក ប្រកាសថា កូវីដ១៩ជាជំងឺរាតត្បាតជាសកល។
កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០ WHO បានប្រកាសថា កូវីដ១៩ជាជំងឺរាតត្បាតជាសកល ដោយចង្អុលទៅករណីឆ្លងជាង១១៨,០០០ករណីនៅក្នុងប្រទេសនិងដែនដីជាង១១០ជុំវិញពិភពលោក។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាពេលនោះថា “នេះមិនមែនគ្រាន់តែជាវិបត្តិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិដែលនឹងជះឥទ្ធិពលលើគ្រប់វិស័យទាំងអស់។ ដូច្នេះគ្រប់វិស័យនិងបុគ្គលរាល់គ្នា ត្រូវតែចូលរួមនៅក្នុងការប្រយុទ្ធនេះ”។
តួលេខបានកើនឡើងជិតមួយលានដងក្នុងរយៈពេលត្រឹមតែ៣៦៥ថ្ងៃប៉ុណ្ណោះ ស្របពេលវីរុសបានរីករាលដាលពាសពេញប្រទេសនិងទ្វីបនានា។
ជីវិតធម្មតាត្រូវជាប់គាំង ហើយមនុស្សរាប់លាននាក់បានស្លាប់។
បើយោងតាមសាកលវិទ្យាល័យ Johns Hopkins ដែលតាមដានការផ្ទុះឡើងនៃជំងឺនេះបានបង្ហាញថា សហរដ្ឋអាមេរិកមានអត្រាស្លាប់១៦១.៥នាក់ក្នុង១០០,០០០នាក់។
តំបន់អាមេរិកខាងត្បូង ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ ដោយប្រទេសម៉ិកស៊ិកមានអត្រាទាបជាងបន្តិច ពោលគឺមានការស្លាប់១៥២នាក់ក្នុងចំណោមមនុស្ស១០០,០០០នាក់ និងប្រេស៊ីលមានអត្រាស្លាប់១២៨.១នាក់ក្នុងចំណោម១០០.០០០នាក់។
អឺរ៉ុបក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នាដោយសារមេរោគឆ្លងនេះ ដោយចក្រភពអង់គ្លេសមានអត្រាស្លាប់១៨៨.៣នាក់ ក្នុងចំណោមមនុស្ស១០០,០០០នាក់។
ទន្ទឹមនឹងនេះដែរ ប្រទេសចិនដែលគេនិយាយតៗគ្នាថាជាដើមកំណើតនៃជំងឺនេះ មានការស្លាប់០.៣នាក់ក្នុងចំណោម១០០,០០០នាក់។
ចំនួនអ្នកស្លាប់ជាសកលបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ដោយមនុស្ស២,៦១០,១៨៤នាក់បានស្លាប់ដោយសារកូវីដ គិតត្រឹមថ្ងៃទី៩ខែមីនាឆ្នាំ២០២១។
ចំនួននេះបានកើនឡើងពី ៣,៩៩៣នាក់ដែលបានស្លាប់គិតត្រឹមថ្ងៃទី៩ខែមីនាឆ្នាំ២០២០។
សហរដ្ឋអាមេរិកមានអ្នកស្លាប់ច្រើនបំផុត ពោលគឺមាន៥២៨,២៨៧នាក់។ អាមេរិកក៏បានកត់ត្រាការឆ្លងចំនួន២៩,១១៣,៧៨៨ករណីផងដែរ។
ប្រទេសប្រេស៊ីល បានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតទី២ ដោយមាន២៦៨,៣៧០នាក់។ ប្រេស៊ីលបានកត់ត្រាការឆ្លងចំនួន១១,១២២,៤២៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Kampuchea Thmey, Time, Sky News
ចុចអាន៖ បន្ទាន់! កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ជាលើកដំបូង
ចុចអាន៖ អត្តសញ្ញាណជនជាតិខ្មែរស្លាប់ដំបូង ធ្លាប់បើកឡានឲ្យចិន រស់នៅចាក់អង្រែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ