ព័ត៌មានអន្ដរជាតិ
ប៉ូលិសអាល្លឺម៉ង់ឆ្មក់ចូលហាងភីហ្សាដែលលក់កូកាអ៊ីនជាមួយភីហ្សា
ប៉ូលិសអាល្លឺម៉ង់បានឆ្មក់ចូលហាងភីហ្សាមួយកន្លែងនៅភាគខាងលិចប្រទេស ដែលមុខម្ហូបនោះបានបម្រើអតិថិជនជាមួយភីហ្សាដែលមានកូកាអ៊ីនក្នុងភីហ្សាលេខ៤០នៅលើបញ្ជីរាយនាមមុខម្ហូប (Menu)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ខែតុលានេះ។
យោងតាម លោក Michael Graf von Moltke ដំបូងឡើយ អាជ្ញាធរត្រូវបានផ្តល់ព័ត៌មានអំពីការប្រើសារធាតុនេះកាលពីខែមីនាដោយអ្នកត្រួតពិនិត្យអាហារ ហើយមន្ត្រីក្រុមត្រួតពិនិត្យគ្រឿងញៀនបានចាប់ផ្តើមតាមដានហាងនេះ។ ប៉ូលិសក្រុង Düsseldorf បានទៅឃាត់ខ្លួនអ្នកគ្រប់គ្រងហាងភីហ្សានៅឯផ្ទះល្វែងរបស់គាត់ បុរសអាយុ៣៦ឆ្នាំរូបនោះថា បានបោះថង់គ្រឿងញៀនចេញពីបង្អួច ហើយប៉ូលិសបានរកឃើញកូកាអ៊ីន ១,៦គីឡូក្រាម ថ្នាំញៀន៤០០ក្រាមនិងប្រាក់ ២៨៩៦៣៥ដុល្លារ នៅក្នុងផ្ទះល្វែង។
អ្នកគ្រប់គ្រងហាងត្រូវបានប៉ូលិសដោះលែងពីរបីថ្ងៃក្រោយមក ហើយគាត់បានបើកហាងរបស់គាត់ឡើងវិញ ហើយបន្តលក់ថ្នាំញៀន និងភីហ្សារួមបញ្ចូលគ្នា។ ក្រុមអ្នកស៊ើបអង្កេតបានប្រើឱកាសនេះដើម្បីស្វែងរកខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងញៀនទៅកាន់ហាងភីហ្សា ដែលនាំឱ្យពួកគេទៅបង្ក្រាបកន្លែងគ្រឿងញៀនមួយនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ជាច្រើនសប្តាហ៍ក្រោយមក។
មន្រ្តីប៉ូលិស១៥០ នាក់បានឆ្មក់ចូលចម្ការកញ្ឆាចំនួនពីរ មួយនៅ Mönchengladbach នៅភាគខាងលិចទីក្រុង Düsseldorf រកឃើញកញ្ឆា ៣០០ដើមនិងមួយទៀតនៅ Solingen បានរកឃើញកញ្ឆា៦០ដើម។ ផ្ទះនិងអាជីវកម្មរបស់ជនសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាបឃាត់ខ្លួនបានចំនួន៣នាក់ ក្នុងនោះមានជនសង្ស័យម្នាក់ អាយុ២២ឆ្នាំ ជាប្រធានប្រតិបត្តិការគ្រឿងញៀន។ លើសពីនេះប៉ូលិសក៏បានរកឃើញអាវុធ លុយ និងនាឡិកាថ្លៃៗផងដែរក្នុងពេលវាយឆ្មក់។
មកដល់ពេលនេះអ្នកគ្រប់គ្រងហាងលក់ភីហ្សាត្រូវបានចាប់ខ្លួន ខណៈពេលដែលព្យាយាមចាកចេញពីប្រទេស ហើយកំពុងស្ថិតក្នុងការឃុំឃាំង។ គួរបញ្ជាក់ថាលេខមីនុយ ៤០ គឺជាភីហ្សាដែលលក់ដាច់បំផុត។ ទោះយ៉ាងណាប៉ូលិសមិនបានបញ្ចេញឈ្មោះអ្នកផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការគ្រឿងញៀន ឬតម្លៃភីហ្សា និងកូកាអ៊ីនរួមបញ្ចូលគ្នានោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ