Connect with us

ព័ត៌មានអន្ដរជាតិ

TotalEnergies៖ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវវគ្គថ្មី​ នឹង​ពន្យារដល់ឆ្នាំ​ ២០២៧

បានផុស

នៅ

អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនថាមពល​ TotalEnergies លោក Gregory Joffroy ​បាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ផ្គត់​ផ្គង់​ឧស្ម័នធម្មជាតិ​ពង្រាវ​ (LNG) សម្រាប់​វគ្គបន្ទាប់​ថ្មី នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​ ២០២៧ ដោយ​យឺត​យ៉ាវ​ជាង​ការ​រំពឹង​ទុក​ ដោយសារ​តែ​គម្រោង​ពាក់​ព័ន្ធ​ផ្សេង​ៗ​​ត្រូវ​បាន​ពន្យារ​។ ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Joffroy បាននិយាយ​ក្នុងសន្និសីទ Asia Gas Markets ថា៖ «[ទស្សនវិស័យ] សម្រាប់​រយៈពេល​ខ្លី យើងឃើញគម្រោង LNG មួយចំនួនដែលគ្រោងនឹងចេញលក់ក្នុងប៉ុន្មានខែខាងមុខនេះ ត្រូវបានពន្យារពេល។ កាលបរិច្ឆេទចាប់ផ្តើមពិតប្រាកដ នឹងប៉ះពាល់ដល់សមតុល្យឧស្ម័ន និងការផ្គត់ផ្គង់»។

លោក​បន្ត​ថា​៖ «ក្នុងរយៈពេលវែង វាច្បាស់ណាស់ថា យើងនឹងមានវគ្គ​ផ្គត់ផ្គង់ថ្មីនៅឆ្នាំ ២០២៧ រហូត​ដល់​ឆ្នាំ​ ២០៣០​»។ ​

នៅសហរដ្ឋអាមេរិក កង្វះកម្លាំងពលកម្មជំនាញ អតិផរណាពីកំណើនប្រាក់ឈ្នួលដ៏រឹងមាំ និងកង្វះខាតឧបករណ៍សម្រាប់​រោងចក្រផលិត LNG បានដាក់សម្ពាធដល់​ក្រុមហ៊ុន​ផលិត​​ LNG និងពន្យារពេលគម្រោងមួយចំនួន​នៅ​អាមេរិក​ ខណៈ​ការផ្អាក​របស់លោកប្រធានាធិបតី Joe Biden លើការអនុម័តគម្រោងនាំចេញ LNG ថ្មីនៅ​ខែ​មករា ក៏បានបង្កើតភាពមិនច្បាស់លាស់ផងដែរ។

លោក Joffroy​ រំពឹងថា តម្រូវការ LNG នឹងកើនឡើងខ្ពស់នៅឆ្នាំ ២០៣៥ ពីកម្រិតនៃការប្រើប្រាស់បច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម