Connect with us

ជីវិតកម្សាន្ដ

ចរិតសាមញ្ញ វណ្ណដា ទទួលបានការសរសើរពីរៀមច្បង ករុណា ពេជ្រ ហើយស្រដៀងគ្នានឹងលោកដែរ

បានផុស

នៅ

មើលឃើញពីចរិតដ៏សាមញ្ញរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ស្រាប់តែ លោក ករុណា ពេជ្រ បានលើកសរសើរថា រវាងលោកនិងតារារ៉េបវ័យក្មេងរូបនេះ គឺមានលក្ខណ:ស្រដៀងគ្នា ៨០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ករុណា ពេជ្របានចែករំលែកវីដេអូមួយពីសកម្មភាពរបស់លោកវណ្ណដា បណ្តើរសង្សា Lauryn នៅតាមផ្លូវដោយបានបង្ហាញនូវភាពសាមញ្ញរបស់ខ្លួន ខណ:លោក ករុណា ពេជ្រ ចាត់ទុកថាជាគំរូល្អសម្រាប់អ្នកគាំទ្រ។ លោក ករុណា ពេជ្រ បានរំលឹកថា ពេលដែលលោកមើលរូបភាពសាមញ្ញមួយនេះ មានអារម្មណ៍ថារីករាយផងដែរ។

តារាចម្រៀង ករុណា ពេជ្រ បានប្រៀបប្រដូចថា ចរិត វណ្ណដា លោកហ៊ានទទួលស្គាល់ថាស្រដៀងខ្លួន ៨០ ភាគរយហើយលោកហ៊ាននិយាយបន្ទាប់ពីឃើញរូបភាពសាមញ្ញដើរតាមផ្លូវដ៏កម្រមួនេះហើយ លោកក៏ធ្លាប់ជួបវណ្ណដាម្តងទៀតនៅថ្ងៃច្រៀងកម្មវិធីនៅវិមានឈ្នះឈ្នះកាលពីមុន ខណៈនៅពេលនោះ លោកកំពុងអង្គុយរង់ចាំត្រៀមឡើងឆាករួមគ្នាជាតារាល្បីៗជាច្រើនទៀត ពេលនោះក៏ស្រាប់តែឭស្រែកខ្លះហ៊ោ ខ្លះនិយាយឭៗថា “វណ្ណដា”។

ករុណា ពេជ្រ បន្តទៀតថា “ពេលនោះ ខ្ញុំគ្រាន់តែឭខ្ញុំក៏អង្គុយធ្វើធម្មតាបែរខ្នង ហើយបែរមុខធ្វើទៅមើលទិសដៅផ្សេងដើម្បីកុំឱ្យវណ្ណដាឃើញ តែទង្វើនេះមិនមែនស្អប់គាត់ គ្រាន់ថាមិនដឹងនិយាយអី្វជាមួយគាត់ ហើយម្យ៉ាងមិនដឹងរៀបឫករបៀបម៉េចជាមួយគាត់ ប៉ុន្តែអ្វីដែលមិននឹកស្មាន វណ្ណដា ស្រាប់តែចេញពីកៅអីគាត់នៅរំលងខ្ញុំប្រហែល ៤ជួរ ដើរមករកខ្ញុំ”។

លោកបន្តថាពេលនោះ វណ្ណដា បានលើកដៃជម្រាបសួរ ពេលឃើញសកម្មភាពទន់ភ្លន់របស់ វណ្ណដា ចេះគោរពអោនលំទោនហើយចេះប្រើភាសាឱ្យតម្លៃកិត្តិយសអ្នកជុំវិញខ្លួន ក៏ដូចជារូបលោកបែបនេះ លោកពិតជារំភើបនិងសរសើរចំពោះអត្តចរិតរបស់គាត់ខ្លាំង។

លោកករុណា ពេជ្រ និយាយដែរថា “ខ្ញុំអាចសន្និដ្ឋានបានថា វណ្ណដា ជាមនុស្សដើរចូលសង្គមចុះគ្រប់មជ្ឈដ្ឋាន ហើយជាមនុស្សដែលមានឪពុកម្តាយ អប់រំបានល្អ សាមញ្ញ មិនឆ្មើងឆ្មៃពាក្យសម្តីប្រើចេញមកសុទ្ធជាភាពឱ្យតម្លៃទៅកាន់មនុស្សជុំវិញខ្លួន ហើយខ្ញុំហ៊ាននិយាយថា នៅថ្ងៃមុខ ប្អូននិងកាន់តែជោគជ័យលើវិស័យសិល្ប: ហើយបើថ្ងៃណាមួយប្អូនឈប់សិល្បៈក៏ប្អូនគង់តែជោគជ័យលើវ័ស័យការងារ មុខងារផ្សេងទៀតដែរ (ភាពជោគជ័យនេះបានមកពីចរិតចេះឱ្យតម្លៃមនុស្សជុំវិញខ្លួន)៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មិនទាន់ឡើងកាន់អំណាចផង អ្នកស្នងតំណែងមេក្រុមហេសបូឡា ត្រូវអ៊ីស្រាអែល សម្លាប់បាត់ទៅហើយ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្វីលីពីន ប្រកាស​បិទ​សាលារៀន និង​កន្លែងធ្វើការ ព្រោះ​ខ្យល់ព្យុះ Trami

ជីវិតកម្សាន្ដ២០ ម៉ោង មុន

លោក អុឹម ជីវ៉ា បំផុសសិល្បករសិល្បការិនីដែលមានជីវភាពខ្វះខាត គួរធ្វើប័ណ្ណប.ស.ស ជាការល្អបំផុត

សន្តិសុខសង្គម២ ម៉ោង មុន

ចិញ្ចើមមហាវិថីព្រះសីហនុ សម្រេចគម្រោងផ្លាស់ប្តូរការ៉ូឡាថ្មីបានជាង៥០០ម៉ែត្រ

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងលួច​បើក​​ល្បែងសុីសងអនឡាញនៅសង្កាត់ចោម​ចៅ​ទី​៣​

Sokha Hotels

ព័ត៌មានពេញនិយម