Connect with us

ព័ត៌មានជាតិ

ទំនប់អាងទឹកអូរតេតម្លៃជាង ៦២ លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការស្អែកនេះ

បានផុស

នៅ

ទំនប់​អាង​ទឹកអូរតេ ដែល​ស្ថិត​ក្នុង​ស្រុក​អូររាំង និង​ទំនប់​លើ និងទំនប់ក្រោម ស្ថិតក្នុង​ក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគិរី តម្លៃ​សរុប​ប្រមាណ ៦២​ លាន​ដុល្លារ​អាមេរិក​ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ២០២៤ ស្អែក​នេះ ក្រោម​អធិបតីភាព​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​អភិវឌ្ឍន៍​ទំនប់អាងទឹកអូរតេ ​អនុវត្តការសាងសង់​អស់​រយៈ​ពេលប្រមាណ ៣ ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយ​ចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារ​អាមេរិក ក្រោម​ក្របខ័ណ្ឌ​ឥណទាន​មូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុង​ការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់​ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និង​​ផែនការ​អភិវឌ្ឍន៍​កសិកម្ម​ខេត្ត​មណ្ឌលគិរី​សម្រាប់បម្រើឱ្យការស្រោច​ស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥ ០០០ ហិកតា។

គម្រោងទំនប់​ទឹក​អូរតេត្រូវបាន​អនុវត្តន៍ជា ២ ជំហាន ដោយ​ជំហានទី១ ក្នុងខែតុលា ឆ្នាំ២០២១ និង​បាន​បញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២២ ដោយចំណាយ​អស់ថវិកា​ចំនួន ២៨ លានដុល្លារអាមេរិក និង​បាន​ស្នើ​​ថវិកាបន្ថែម​​ចំនួន ៧ លាន ដុល្លារអាមេរិក ​បានបញ្ចប់ក្នុងខែវិច្ឆកា ឆ្នាំ ២០២២។ សរុប​ថវិកាចំណាយអស់​ចំនួន​ ៣៥ លាន​ដុល្លារអាមេរិក។

ជំហានទី២ អនុវត្តន៍​ក្នុងខែកញ្ញា ឆ្នាំ២០២៣ និង​បាន​បញ្ចប់​ក្នុងខែមករា ឆ្នាំ២០២៤ ដោយ​ចំណាយ​អស់​ថវិកា​ចំនួន ២៧ លានដុល្លារអាមេរិក។

គួរ​ជម្រាប​ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរណ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម