Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ មានតែរួមគ្នាទេទើបអាចដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មានតែការឆ្លុះបញ្ចាំងរួមគ្នាប៉ុណ្ណោះ
ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះមុខបញ្ហាប្រឈមទាំងអស់ទាំងក្នុងតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះកាលពីល្ងាចថ្ងៃទី២២ តុលា បន្ទាប់ពីលោកបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកពីចូលរួមកិច្ចប្រជុំលើកទី៧៥របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលកិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាពពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។

លោករដ្ឋមន្ត្រីបានបន្តថា កិច្ចប្រជុំបានពិភាក្សាស្វែងរកកាលានុវត្តភាពដើម្បីដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈប្រហាក់ប្រហែលនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជាយើងផងដែរ ហើយដែលកម្ពុជាបានចាប់ផ្តើម និងកំពុងបន្តអនុវត្តន៍។ លោករដ្ឋមន្រ្តី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជម្រាបពីជំហរកម្ពុជា រួមទាំងការគាំទ្ររបស់ក្រសួង ជូនដល់ប្រតិភូជំនាញសុខាភិបាល ដែលនៅបន្តចូលរួម និងធ្វើបទអន្តរាគមន៍ទៅលើប្រធានបទសំខាន់ៗជាអាទិភាពមួយចំនួន ដូចជា១) ការប្រែប្រួលអាកាសធាតុ២) ហិរញ្ញប្បទានសុខាភិបាល (Health Financing)៣) ការធ្វើឱ្យកាន់តែប្រសើរឡើងការថែទាំសុខភាពបឋម (Boosting Primary Health Care) ៤) ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ៥) សុខភាពមាត់ធ្មេញ (Oral Health)៦) សន្តិសុខសុខភាព ដូចជាជំងឺឆ្លង និងជំងឺមិនឆ្លង៧) សុខាភិបាលឌីជីថល (Digital Health)។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការតំបន់លើកទី៧៥ របស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិចចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលរបស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីនដោយមានការចូលរួមពីប្រទេសជាសមាជិក នៃអង្គការសុខភាពពិភពលោកចំនួន៣៧ ប្រទេស/ដែនដី និងដៃគូអភិវឌ្ឍន៍នានា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មិនទាន់ឡើងកាន់អំណាចផង អ្នកស្នងតំណែងមេក្រុមហេសបូឡា ត្រូវអ៊ីស្រាអែល សម្លាប់បាត់ទៅហើយ 

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក អុឹម ជីវ៉ា បំផុសសិល្បករសិល្បការិនីដែលមានជីវភាពខ្វះខាត គួរធ្វើប័ណ្ណប.ស.ស ជាការល្អបំផុត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រកាស​បិទ​សាលារៀន និង​កន្លែងធ្វើការ ព្រោះ​ខ្យល់ព្យុះ Trami

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងលួច​បើក​​ល្បែងសុីសងអនឡាញនៅសង្កាត់ចោម​ចៅ​ទី​៣​

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តាមពិតបវរកញ្ញាមីយ៉ាន់ម៉ា យំ ព្រោះឈឺចាប់មិនបានបង្ហាញឈុតតំណាងជាតិដូចការគ្រោងទុក

Sokha Hotels

ព័ត៌មានពេញនិយម