ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រថាការប្រែប្រួលអាកាសធាតុធ្វើឲ្យភ្លៀងធ្លាក់កាន់តែអាក្រក់នៅតំបន់អាហ្វ្រិក
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិថា ភ្លៀងធ្លាក់ដ៏បំផ្លិចបំផ្លាញដែលបង្កឲ្យមានទឹកជំនន់សម្លាប់មនុស្សនៅក្នុងប្រទេសកាមេរូន ឆាដ នីហ្សេ នីហ្សេរីយ៉ា និងស៊ូដង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កាន់តែអាក្រក់ទៅៗដោយការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។ យោងទីភ្នាក់ងារព័ត៌មានReuterនៅថ្ងៃទី២៣ខែតុលានេះ។
ក្រុមអ្នកវិទ្យាសាស្ត្រដែលសិក្សាពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងអាកាសធាតុខ្លាំង បាននិយាយថា ការឡើងកំដៅផែនដីបានធ្វើឱ្យមានភ្លៀងធ្លាក់តាមរដូវនៅឆ្នាំនេះប្រហែល ៥-២០ភាគរយ កាន់តែខ្លាំងនៅទូទាំងអាងទឹកនីហ្សេ និងបឹងប្រទេសឆាដ។ លើសពីនេះភ្លៀងធ្លាក់ខ្លាំងបែបនេះអាចកើតឡើងជារៀងរាល់ឆ្នាំ ប្រសិនបើកំដៅនៅតែបន្ត។
លោក Izidine Pinto អ្នកស្រាវជ្រាវនៅវិទ្យាស្ថានឧតុនិយម Royal Netherlands បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភ្លៀងធ្លាក់ខ្លាំងនៅរដូវក្តៅនិងក្លាយជាបញ្ហាប្រឈមថ្មីនៅក្នុងប្រទេសស៊ូដង់ នីហ្សេរីយ៉ា នីហ្សេ កាមេរូន និងឆាដ»។
យោងតាមទីភ្នាក់ងារជំនួយ OCHA របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ទឹកជំនន់ឆ្នាំនេះបានសម្លាប់មនុស្សប្រហែល ១៥០០នាក់ និងបានជម្លៀសជាង ១ លាននាក់ទៀតនៅអាហ្វ្រិកខាងលិច និងកណ្តាល។ ជំនន់ទឹកភ្លៀងក៏បានលិចលង់ទំនប់នៅនីហ្សេរីយ៉ា និងស៊ូដង់ផងដែរដែលបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់។
យោងតាម WWA ប្រសិនបើការឡើងកំដៅផែនដីឡើងដល់២អង្សាសេ កើតមាននៅដើមទសវត្សរ៍ឆ្នាំ ២០៥០ភ្លៀងធ្លាក់បែបនេះត្រូវបានគេរំពឹងថានឹងកើតឡើងស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ជាមួយគ្នានេះលោកស្រី Joyce Kimutai អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគោលនយោបាយបរិស្ថាននៅមហាវិទ្យាល័យ Imperial College ក្នុងទីក្រុងឡុងបាននិយាយថា៖«ទ្វីបអាហ្រ្វិកបានចូលរួមចំណែកតិចតួចនៃការបំភាយកាបូននៅទូទាំងពិភពលោក ប៉ុន្តែកំពុងរងការវាយប្រហារខ្លាំងបំផុតដោយអាកាសធាតុខ្លាំង»។
លោកស្រីបាននិយាយថា ទំនួលខុសត្រូវគឺនឹងត្រូវមាននៅលើកិច្ចពិភាក្សាអាកាសធាតុ COP29 ក្នុងឆ្នាំនេះក្នុងខែវិច្ឆិកា ដើម្បីធានាថាប្រទេសអ្នកមានបានរួមចំណែកខាងហិរញ្ញវត្ថុជួយស្ដារប្រទេសដែលរងផលប៉ះពាល់ទាំងនេះ។
គួរបញ្ជាក់ថាការប្រែប្រួលអាកាសធាតុគឹជាបញ្ហាប្រឈមមួយដ៏ធំរបស់ពិភពលោក ខណៈប្រទេសនានាមិនថានៅអាស៊ី អឺរ៉ុបនិងអាហ្វ្រិកបានកំពុងរងគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះដ៏សាហាវ និគ្រោះរាំងស្ងួតជាដើមដែល ប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបំផ្លាញទ្រព្យសម្បិត្តិរាប់លានដុល្លារ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៣ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)