ព័ត៌មានអន្ដរជាតិ
អាជ្ញាធរឡាវផ្តើមចាត់ការបណ្តាញអាជីវកម្ម The Icon Group Laos
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេសឡាវបានទទួលបញ្ជាពីថ្នាក់ដឹកនាំរដ្ឋាភិបាលឱ្យទទួលខុសត្រូវក្នុងការប្រមូលឈ្មោះនិងព័ត៌មានជនរងគ្រោះក្នុងបណ្តាញអាជីវកម្ម “The Icon Group Laos” ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈការចាញ់បោកតាមខ្សែបណ្តាញនេះដែលផ្ទុះដំបូងនៅប្រទេសថៃក្នុងចំណោមតារាថៃ និងក៏បានរាលដាលដល់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង សូម្បីប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ កាលពីថ្ងៃទី២១ខែតុលា បានចេញសេចក្តីជូនដំណឹងមួយដោយនិយាយថា ក្រុមហ៊ុន តំណាងចែកចាយ និងបុគ្គលទូទៅទាំងអស់ ដែលរងគ្រោះដោយសារការធ្វើអាជីវកម្មជាមួយបណ្តាញ “The Icon Group Laos” ឱ្យមករាយការណ៍ ឬដាក់ពាក្យបណ្តឹងពីការខូចខាត។
ការចេញសេចក្តីប្រកាសនោះ គឺដើម្បីអនុញ្ញាតឱ្យនាយកដ្ឋានប្រកួតប្រជែងនិងត្រួតពិនិត្យពាណិជ្ជកម្មជាអ្នកទទួលភារកិច្ចក្នុងការប្រមូលព័ត៌មានដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុន “The Icon Group Lao” ដែលដូចគ្នានឹងអាជ្ញាធរថៃដែលបច្ចុប្បន្ននេះក៏កំពុងចាត់វិធានការជាមួយក្រុមហ៊ុន “The Icon Group” ក្នុងប្រទេសថៃ ហើយតារាៗល្បីៗក្នុងបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយសុទ្ធតែជាប់ពាក់ព័ន្ធ។
«ប្រទេសឡាវ គឺជាប្រទេសជិតខាងដែលមានចំនួនអ្នករងគ្រោះជាង១០០០នាក់ពីការចូលរួមក្នុងបណ្តាញអាជីវកម្មរបស់ក្រុមហ៊ុន “The Icon Group»។ នេះបើយោងតាមការចេញផ្សាយ។
កាលពីថ្ងៃទី១២ខែតុលា ឆ្នាំ២០២៤កន្លងទៅ គណនីហ្វេសប៊ុករបស់ លោក Joseph Akaravong ដែលជាអ្នកមានឥទ្ធិពល (Influencer) តាមបណ្តាញសង្គមនៅឡាវ ដែលមានអ្នកតាមដានជាង៥៥ម៉ឺននាក់ បានបង្ហោះរូបភាពអំពីសកម្មភាពរបស់ក្រុមហ៊ុន “The Icon Group Lao” និងបានសរសេរខ្លឹមសារថា៖ “The Icon Group” ដែលល្បីក្នុងព័ត៌មាននៅប្រទេសថៃកន្លងមក បានមកដល់ប្រទេសឡាវហើយ និងមានសមាជិកជាច្រើននាក់ ជូនកាលក៏បានប្រើប្រាស់សាលប្រជុំជាតិ ដើម្បីរៀបចំព្រឹត្តិការណ៍នានា ហើយមានមនុស្សជាច្រើននាក់បានខាតបង់លុយយ៉ាងច្រើន ប៉ុន្តែមិនហ៊ាននិយាយប្រាប់អ្នកដទៃ ដោយសារខ្មាសគេ ហើយលាក់ទុកនិងឈឺចិត្តតែម្នាក់ឯង។
ប្រភពបន្តថា មិនមែនមានត្រឹមតែប្រទេសឡាវប៉ុណ្ណោះទេ ប៉ុន្តែបណ្តាញអាជីវកម្មរបស់ក្រុមហ៊ុន “The Icon Group” ក៏បានពង្រីកខ្លួនទៅកាន់ប្រទេសជាច្រើនទៀតនៅក្នុងអាស៊ានផងដែរ ដែលដំបូងឡើយគ្រួសារបណ្តាញអាជីវកម្ម “The Icon Group” មកពីប្រទេសជិតខាងដូចជា ឡាវ កម្ពុជា មីយ៉ាន់ម៉ា សិង្ហបុរី បានរួមគ្នាបង្កើតព្រឹត្តិការណ៍ទាក់ទាញដើម្បីឆ្ពោះទៅរកការពង្រីកខ្លួនឱ្យកាន់តែខ្លាំងឡើងនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»