ព័ត៌មានអន្ដរជាតិ
សិង្ហបុរីនឹងផ្តល់អាជ្ញាប័ណ្ណ ៣០ ឆ្នាំ លើការនាំចូលថាមពលបញ្ចេញកាបូនតិច
ប្រធាននិយតករថាមពលរបស់សិង្ហបុរី បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសសិង្ហបុរីបានត្រៀមផ្តល់អាជ្ញាប័ណ្ណនាំចូលរយៈពេល ៣០ ឆ្នាំ ដល់ក្រុមហ៊ុនដែលវិនិយោគរាប់ពាន់លានដុល្លារក្នុងគម្រោងថាមពលបញ្ចេញកាបូនតិច។
នាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី លោក Puah Kok Keong បានថ្លែងក្នុងវេទិកាសប្ដាហ៍ថាមពលអន្តរជាតិសិង្ហបុរី ថា៖ «វានឹងត្រូវចំណាយប្រាក់អស់រាប់ពាន់លានដុល្លារ ដើម្បីបង្កើតស្ថានីយផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងអង្គផ្ទុកថាមពលដ៏ធំៗទាំងនេះ ឱ្យត្រូវនឹងការផ្គត់ផ្គង់ថាមពល»។ លោកបានបន្ថែមថា ការពង្រាយបណ្ដាញខ្សែកាបថាមពលដើម្បីតភ្ជាប់សិង្ហបុរីជាមួយប្រទេសផ្សេងទៀត ក៏នឹងត្រូវចំណាយប្រាក់ច្រើនផងដែរ។
លោក Puah បានថ្លែងបន្តថា៖ «ពីភាគីសិង្ហបុរី យើងបានរៀបចំផ្តល់អាជ្ញាប័ណ្ណនាំចូលរយៈពេលវែងសមរម្យ គឺរយៈពេល ៣០ ឆ្នាំ សម្រាប់ក្រុមហ៊ុនដែលបានវិនិយោគក្នុងគម្រោងនេះ ពីព្រោះយើងយល់ពីការវិនិយោគជាមុនខ្ពស់ និងពេលវេលាដែលត្រូវការ ដើម្បីទាញយកដើមទុនរបស់អ្នកមកវិញ»។
គួរគូសបញ្ជាក់ថា សិង្ហបុរីមានផែនការនាំចូលអគ្គិសនីបញ្ចេញកាបូនតិចចំនួន ៦ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ ២០៣៥ ហើយកន្លងមក បានផ្តល់ការអនុម័តតាមលក្ខខណ្ឌសម្រាប់គម្រោងចំនួន ១០ នៅក្នុងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់