Connect with us

ព័ត៌មានជាតិ

រន្ទះបាញ់សម្លាប់ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ក្នុងចម្ការដំឡូង​

បានផុស

នៅ

​​ស្ត្រីវ័យ៥០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត​ខណៈកំពុងកាប់ដំឡូងក្នុងចម្ការពេលមានភ្លៀងធ្លាក់លាយ​ឡំជាមួយផ្គរន្ទះ។

បើ​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ហេតុ​ការណ៍​ខាងលើ​បានកើត​ឡើ​កាលពី​រសៀល​ថ្ងៃទី​១០​ ខែ​មិនា ​ឆ្នាំ​២០២១​វេលា​ម៉ោង​៣:៤៥​នាទី​ស្ថិតនៅក្នុង​ចំណុច​ក្រុមទី​០១ ​ភូមិ​វាលវង់​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។

ស្ត្រី​រងគ្រោះមានឈ្មោះ​ ស្រេង​ លឿម​ ​អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ស្រះចក​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដដែលបាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​(​សព​)​បានមក​កាប់​ដំឡូង​នៅក្នុង​ចម្ការ​ឋិត​នៅក្នុង​ចំណុច​ខាងលើ​ ។ ប៉ុន្មាន​ម៉ោងក្រោយមក​ក៏មាន​ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​លុះ​ដល់​វេលា​កើតហេតុ​ស្រាប់​តែមាន​រន្ទះបាញ់​ចំ​​បណ្តា​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។ ភ្លាមៗ​នោះ​អ្នក​កាប់​ដំ​ឡូង​ជាមួយគ្នា ​ក្នុងនោះ​ក៏មាន​កូនប្រុស​ស្ត្រី​រងគ្រោះ​ម្នាក់​ផង​ ដោយមិនអស់ចិត្តក៏បាន​នាំគ្នា​យក​ស្ត្រី​រងគ្រោះ​មក​ដាក់​លើផ្លូវ​ដើម្បីហៅ​ឡានពេទ្យ​មកជួយ​សង្គ្រោះ​ តែពេលទៅដល់​គ្រូពេទ្យ​ថា​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ហើយ។

​ក្រោយពី​គ្រូពេទ្យ​បាន​ប្រាប់​បែបនេះ​ក្រុមគ្រួសារ​ក៏បាន​ដឹក​សព​ទៅ​លំនៅស្ថានវិញ​ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ​ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៩ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម