Connect with us

ជីវិតកម្សាន្ដ

ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy

បានផុស

នៅ

ការបង្ហោះនៅលើបណ្តាញសង្គមX (អតីត Twitter) ​ជុំវិញតារា​សម្តែង​ដ៏ល្បីល្បាញ​​​របស់​អាមេរិក Michael Jackson កាលពីថ្ងៃទី២០ខែតុលា បានបង្កឲ្យមាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​នៅក្នុងសហគមន៍អនឡាញ។ រឿង​បង្ក​ភាព​រំជើបរំជួល​នេះ​​កើត​ឡើង​បន្ទាប់​ពី​ការបង្ហោះចេញពីគណនីអនាមិកមួយបានបង្ហាញថា៖«ស្តេចប៉ុប Michael Jackson នៅមានជីវិតនៅឡើយ»។

ការបង្ហោះនោះបានសរសេរថា៖​«​នៅថ្ងៃទី២៤ ខែតុលា ជាថ្ងៃដែលស្តេចប៉ុបរូបនេះនឹងត្រលប់មកវិញ ហើយប្រាប់ការពិតទាំងមូលអំពី Diddy គាត់​នឹង​លាតត្រដាង​ការពិត​ទាំង​ស្រុង​អំពី​អំពើ​អនាចារ។ មនុស្សនឹងជឿថាលោក Michael Jackson នៅរស់រានមានជីវិត ហើយមិនមែនជាកំពូលតារាដែលបានស្លាប់នោះទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ការបង្ហោះភ្លាមៗបានធ្វើឲ្យមានភាពរំភើបរំជួលក្នុងសង្គមអនឡាញ ព្រោះមុនពេលដែល Diddy ត្រូវបានចាប់ខ្លួន វោហារស័ព្ទ​ជាច្រើនដែលថា «តារារ៉េបប្រុសរូបនេះ​ពាក់ព័ន្ធនឹងការស្លាប់របស់ Michael Jackson ដែរ។

នៅក្នុងរបាយការណ៍​មុនៗ​របស់ប៉ូលិស ផ្លូវសម្ងាត់ជាច្រើនត្រូវបានរកឃើញនៅ​​កន្លែង​រស់នៅ​របស់ Diddy។ មនុស្សជាច្រើនជឿថា នៅក្នុងផ្លូវសម្ងាត់ទាំងនោះមានវិធីមួយដែលនាំទៅដល់កន្លែងដែល Michael Jackson កំពុងត្រូវបានឃុំខ្លួន។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​សំណួរ​​ជាច្រើន​បាន​លើក​ឡើង​​ថា តារារ៉េប​ដ៏ល្បីល្បាញ Michael នៅ​មាន​ជីវិត​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ។ ជាច្រើនដងដែលគេប្រទះឃើញមនុស្សដែលមាន​អាការ​ចម្លែកៗ ប៉ុន្តែ ស្រដៀងនឹង Michael ខ្លាំងណាស់។ ​វោហារស័ព្ទ​ជាច្រើនលើក​ឡើង​ថា លោកប្រហែលជាកំពុងរស់នៅក្នុងរូបកាយក្លែងក្លាយដើម្បីលាក់បាំងអ្វីមួយ។ ដោយសារតែមានពាក្យចចាមអារ៉ាមជាច្រើនថា គាត់ជាសមាជិកនៃសង្គមសម្ងាត់ ប៉ុន្តែព្យាយាមរត់គេចខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាការស្មានគ្មានមូលដ្ឋានពីសហគមន៍អនឡាញប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពី Diddy ត្រូវបានចាប់ខ្លួន មនុស្សជាច្រើនបានសន្មត់ថា សិល្បករប្រុសមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់តារាល្បីៗជាច្រើនដូចជា Michael Jackson, Aaliyah, Lisa Lopes។

Michael Jackson ត្រូវបានគេបញ្ជាក់ថាបានទទួលមរណភាពនៅថ្ងៃទី ២៥ខែមិថុនា​ឆ្នាំ​២០០៩។ ការស្លាប់ភ្លាមៗរបស់គាត់ បានធ្វើឲ្យពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល និងបានបន្សល់ទុកនូវ​ចម្ងល់​ដែលគ្មាន​អ្នក​បកស្រាយ​នៅក្នុងបេះដូងអ្នក​និយម​គាំទ្រតន្ត្រី។

មូលហេតុចម្បងត្រូវបានគេកំណត់ថា ដោយសារ​ការប្រើថ្នាំ propofol ហួសកម្រិត ដែលជាថ្នាំស្ពឹកដែលប្រើជាទូទៅក្នុងការវះកាត់។ គ្រូពេទ្យផ្ទាល់ខ្លួនរបស់ Michael គឺ Conrad Murray ត្រូវបានកាត់ទោសពីបទមនុស្សឃាតសម្រាប់ការ​ផ្គត់ផ្គង់ និងគ្រប់គ្រងថ្នាំដល់គាត់។

ទោះបីជាជីវិត និងអាជីពរបស់ Michael Jackson ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចម្រូងចម្រាសជាច្រើនក៏ដោយ ក៏វាមិនអាចបដិសេធបាននូវឥទ្ធិពលដ៏អស្ចារ្យរបស់គាត់ទៅលើឧស្សាហកម្មតន្ត្រីពិភពលោក។ គាត់ត្រូវបានគេស្គាល់ដោយសារបទចម្រៀងមិនចេះចប់ ក្បាច់រាំប្លែកៗ និងវីដេអូតន្ត្រីបដិវត្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេ YG ប្រឈមមុខនឹងការចោទប្រកាន់ថ្មី ក្នុងសំណុំរឿងរត់ពន្ធនាឡិកាប្រណីត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកស្រី រដ្ឋា រស់​នៅ​ភូមិ​បណ្តែតទឹក កែច្នៃ​ដើមកំប្លោក ជារបស់ប្រើប្រាស់លក់ឲ្យភ្ញៀវទេសចរ ​រក​កម្រៃ​ទ្រទ្រង់ជីវភាពគ្រួសារ

ព័ត៌មានជាតិ៦ នាទីutes មុន

គម្រោង​ផ្លូវ​ល្បឿន​លឿន​ ១៧ ខ្សែ ដាក់ក្នុង​​ផែនការ​​​មេ​អភិវឌ្ឍ​របស់រដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេចធិបតី៖ ការដូរប្រមុខការទូត គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំង ខណៈបញ្ហាអន្តរជាតិកាន់តែស្មុគស្មាញ  

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ការ​វាយ​ប្រហារ​របស់​តួកគី​នៅ​ស៊ីរី​ជាង​​១០០លើក បង្ក​ឱ្យ​មនុស្ស​ជាង​១លាននាក់​​ប្រឈម​ខ្វះ​ទឹក​​និង​ថាមពល​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

UN៖ មនុស្ស​ជាង ១៤​លាន​នាក់​នៅអ៊ុយក្រែន កំពុង​ត្រូវការ​ជំនួយ​​បន្ទាន់

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

សន្តិសុខសង្គម២០ ម៉ោង មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ

កីឡា៤៩ នាទីutes មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ប្រធានក្រុមល្ខោនបាសាក់ ចង់ឃើញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ បង្កើតកម្មវិធីសិល្បៈបុរាណជាតិ

Sokha Hotels

ព័ត៌មានពេញនិយម