Connect with us

សេដ្ឋកិច្ច

កម្ពុជានាំចេញដំឡូងមីស្រស់ជាង ២,៤ លានតោន នៅក្នុងរយៈពេល ៩ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួនជាង ២,៤ លាន​តោន (២,៤៥៨,៣៦០) កើនឡើង ១៦២,៥៣% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ចេញផ្សាយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា កំណើននៃការនាំចេញ​ទំនងដោយ​សារកម្ពុជាមិនទាន់មានរោងចក្រផលិតនៅក្នុងស្រុក ហើយកម្ពុជាក៏មានច្រក​នាំដំឡូង​មី​ទៅ​​​​​កាន់​​ទីផ្សារចិនផងដែរ  ខណៈតម្រូវ​ការក្នុងស្រុកមានតិចតួច។

លោកបានបញ្ជាក់ថា កសិករអាចទទួលផលចំណេញបាន ទាល់តែតម្លៃចាប់ពី ២៥០ រៀល ក្នុងមួយគីឡូក្រាមឡើងទៅ ហើយអាស្រ័យលើទិន្នផលដំឡូងទៀតដែលបានប្រមាណជាង ២០ តោនក្នុង​មួយ​ហិកតា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ កម្ពុជា​នាំ​ចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោនរួមមាន ដំឡូងមីស្រស់ចំនួន ១,៩៦ លានតោន កើនឡើង ២៦.៥១%, ចំណិត​ដំឡូង​មី​​ក្រៀមមានចំនួន ១,២៩ លានតោន ធ្លាក់ចុះ ៣៧.៦៤%, ម្សៅដំឡូងមី​មាន​ចំនួនជាង ៣ សែន ៦ ម៉ឺនតោន ធ្លាក់ចុះ​៤៥.៣៩%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម