Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃ និងពលរដ្ឋសង្ឃឹមថា រដ្ឋាភិបាលនឹងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមជារៀងរាល់ឆ្នាំ

បានផុស

នៅ

ព្រះសង្ឃ និងអាជ្ញាធរតាមមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ តំណាងពលរដ្ឋសង្ឃឹមថា រាជរដ្ឋាភិបាល នឹងបង្កើតអង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមជារៀងរាល់ឆ្នាំ ក្នុងនាមឈាមជ័រជាខ្មែរតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះសង្ឃ ថាច់ សុធន់ គង់នៅវត្តសាមគ្គីរង្សី កម្ពុជាក្រោម បង្ហាញក្តីមោទនភាព និងរីករាយគាំទ្រចំពោះអង្គកឋិនទាន​មហាគ្រួសារខ្មែររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រៀមដង្ហែទៅវត្តខ្មែរក្រោម ដោយព្រះសង្ឃរំពឹងថា រាជរដ្ឋាភិបាល នឹងមានការដង្ហែកឋិនបែបនេះឱ្យបានជារៀងរាល់ឆ្នាំ នៅតាមវត្តនានាផ្សេងជាច្រើនទៀត ក្នុងទឹកដីកម្ពុជាក្រោម។

លោក សេង ជី ចៅសង្កាត់វាលវង់ នៃខណ្ឌ៧មករា តំណាងឱ្យមន្ត្រីរាជការ និងពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញពីការពេញចិត្ត និងចូលរួមគាំទ្រយ៉ាងក្លៀវក្លាបំផុត ចំពោះអង្គកឋិនទានឆ្លងប្រទេស ដែលជាព្រឹត្តិការណ៍មហាអស្ចារ្យ និងជាប្រវត្តិសាស្ត្របំផុត ក្រោមការបង្កើតឡើងប្រកបដោយកិត្តិបណ្ឌិតដ៏វៀងវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ លោកចៅសង្កាត់បានបញ្ជាក់បន្ថែមថា បើទោះបីជាយើងទាំងអស់មិនបានចូលរួមផ្ទាល់ក៏អាចចូលរួមជាបច្ច័យបាន ក្នុងនាមជាខ្មែរជាមួយគ្នា។

សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញ ដឹក នាំ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលនឹងត្រូវដង្ហែអង្គកឋិននៅដើមខែវិច្ឆិកាខាងមុខនេះ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងអំពីដើមចម ដែលនាំឱ្យមានការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់ ។

សម្តេចបញ្ជាក់ថា អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមនេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ហើយអង្គកឋិនទាននេះ ត្រូវបានដាក់ឈ្មោះអង្គកឋិនទាននេះថា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នាផងដែរ ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

ជីវិតកម្សាន្ដ៥ នាទីutes មុន

Justin បញ្ចាក់ការពិតដែល Unfollow ភរិយា ទោះមានមន្ទិលថា ចំណងស្នេហ៍រង្គោះរង្គើក្ដី

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ៖ ការវិនិយោគលើកុមារតូច ជាការធានា និងទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

Sokha Hotels

ព័ត៌មានពេញនិយម