Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជីនពីង៖ ទោះ​ពិភពលោក​វឹកវរ មិត្តភាព​ចិន-រុស្ស៊ី​នៅ​តែរក្សា​ត​កូន​តចៅ

បានផុស

នៅ

នៅ​មុខ​​មេដឹក​នាំ​រុស្ស៊ី ប្រធានាធិបតី​ចិន​​លោក ស៊ី ជីនពីង បាន​ថ្លែង​ថា ភាព​ជាដៃគូ​រវាង​​សម្ព័ន្ធមិត្ត​ទាំង​ពីរ​នឹង​នៅ​រក្សា​​ដល់​គ្រប់​ជំនាន់​ទៅ​មុខ​ទៀត បើ​ទោះ​ជា​បច្ចប្បន្ន​ពិភពលោក​ទាំង​មូល​កំពុង​កើត​ក្ដី​វឹកវរ​យ៉ាង​ណា​ក៏​ដោយ។

លោក ស៊ី ជីនពីង និង​លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​បើក​​កិច្ច​ប្រជុំ​កំពូល BRICS នៅ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​តុលា មេ​ដឹក​នាំ​ចិន បាន​និយាយ​​ថា ស្ថានភាព​អន្តរជាតិ​កំពុង​ជាប់​គាំង​​ពោរពេញ​ដោយ​ភាព​ច្របូក​ច្របល់ ប៉ុន្តែ​​​ការ​រួម​គ្នា​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ​ គឺ​ជា​កម្លាំង​មួយ​បង្កើត​បាន​នូវ​ស្ថិរភាព​​​នៅ​ក្នុង​របត់​ដ៏​សំខាន់​​មិន​ធ្លាប់​​​មាន​​​នៅ​ក្នុង​​រយៈពេល​១សតវត្សរ៍​មក​​នេះ។

លោក ស៊ី បាន​ប្រាប់​ថា៖ «នៅ​ពេល​ឥលូវ ពិភពលោក​កំពុង​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​​ដែល​មិន​ធ្លាប់​​កើត​ឡើង​នៅ​ក្នុង​រយៈពេល​១០០​ឆ្នាំ ហើយ​ស្ថានភាព​អន្តរជាតិ​កំពុង​មាន​ភាព​វឹកវរ។ យ៉ាង​ណា ខ្ញុំ​ជឿជាក់​ខ្លាំង​ថា មិត្តភាព​រវាង​ចិន និង​រុស្ស៊ី នឹង​បន្ត​​​​ច្រើន​ជំនាន់ ហើយ​​ទំនួល​ខុស​ត្រូវ​របស់​ប្រទេស​ដ៏​អស្ចារ្យ​​ទាំង​ពីរ​​នេះ​ចំពោះ​ប្រជាជន​របស់​ពួក​គេ នឹង​មិន​ផ្លាស់ប្ដូរ​ឡើយ»។

ជា​ការ​ឆ្លើយ​តប លោក វ៉ា្លឌឺមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា កិច្ច​សហ​ប្រតិបត្តិការ​​​រវាង​​រុស្ស៊ី-ចិន​នៅ​ក្នុង​កិច្ច​ការ​ពិភពលោក គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​​ដែល​អាច​នាំ​មក​នូវ​ស្ថិរភាពសម្រាប់​គ្រប់គ្នា។ លោក ពូទីន បាន​និយាយ​ថា៖ «យើង​មាន​បំណង​បង្កើន​ការ​សម្រប​សម្រួល​បន្ថែម​ទៀត​លើ​វេទិកា​ពហុភាគី​ទាំង​អស់ ដើម្បី​ធានា​សន្តិសុខ​ពិភពលោក និង​សណ្តាប់​ធ្នាប់​ពិភពលោក​ដែល​មាន​យុត្តិធម៌»។

កាល​ពី​ខែ​ឧសភា លោក ស៊ី និង​លោក ពូទីន ធ្លាប់​បាន​ប្រកាស​អំពី​ «សករាជ​ថ្មី» នៃ​ភាព​ជា​ដៃគូ​​​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ ដែល​ជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​​របស់​សហរដ្ឋ​អាមេរិក។ ទាំង​ចិន និង​រុស្ស៊ី បានចោទ​​ប្រកាន់​អាមេរិក​ថា​ជា​​​អ្នក​ដឹក​នាំ​​សង្គ្រាម​ត្រជាក់ ដែល​សាប​ព្រួស​ភាព​វឹកវរ​​នៅ​ជុំវិញ​ពិភពលោក។​

ដោយ​ឡែក អាមេរិក បាន​ចាត់​ទុក​​ចិន​ថា​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន ហើយ​រុស្ស៊ី​វិញ​គឺ​ជា​​ការ​គំរាមកំហែង​​​​ដ៏​ចម្បង​មួយ។ លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ធ្លាប់​បាន​លើក​ឡើង​ថា ប្រទេស​​លទ្ធិប្រជាធិបតេយ្យ​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ដែល​កើត​ចេញ​ពី​ប្រទេស​អត្តាធិបតេយ្យ រួម​មាន​ ចិន និងរុស្ស៊ី៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

៧មករាជាជីវិតទី២ ដែល​ជួយ​គ្រួសារ​ខ្មែរ និង​ប្រទេសជាតិ​ទាំង​មូល​ឱ្យ​តាំង​នៅ​ដល់​សព្វថ្ងៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ច​ចេញបទបញ្ជា និងចុះណែនាំអ្នកលក់ អ្នកលេងផាវ កាំជ្រួច នាឱកាសចូលឆ្នាំប្រពៃណីចិនខាងមុខ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងចំណុចពិសេសនៃទេពកោសល្យច្រៀងរបស់ ព្រាប សុវត្ថិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សហជីព កម្មករ និងពលរដ្ឋ ៖ បើគ្មានថ្ងៃជ័យជម្នះ៧មករា ពួក​គាត់​គ្មាន​ឱកាស​ទទួល​បាន​ការងារ​សមរម្យ​ឡើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រុស្ស៊ីផ្ដល់អាហារូបករណ៍៣កន្លែងសម្រាប់ជំនាញទាក់ទងនឹងនុយក្លេអ៊ែរស៊ីវិលដល់និស្សិតកម្ពុជា

ចរាចរណ៍២២ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

Sokha Hotels

ព័ត៌មានពេញនិយម