ព័ត៌មានអន្ដរជាតិ
កោះមួយនៅថៃ ត្រូវបានប្រកាសលក់ក្នុងតម្លៃជាង ៥៣លានដុល្លារ
យោងតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៣ខែតុលានេះ កោះ Kham ដែលស្ថិតនៅខេត្ត Trat នៃប្រទេសថៃ ត្រូវបានប្រកាសលក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងតម្លៃ ១,៨ពាន់លានបាត ឬស្មើនឹងជាង ៥៣លានដុល្លារ។
Bangkok Post បានផ្សាយថា វាជាកោះឯកជនមួយ ហើយក៏ជាកោះដ៏ស្អាតដាច់គេនៅក្នុងខេត្ត Trat ហើយតម្លៃដែលបានកំណត់លក់ មានរួមបញ្ចូលទាំងសំណង់រីសតដែលមិនទាន់ធ្វើរួច។ ដីដែលលក់នៅលើកោះ មានទំហំ ១,៦ហិកតា ដែលមានឆ្នេរសមុទ្រប្រវែងប្រហែល ៣០០ម៉ែត្រ។ វាស្ថិតនៅចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីខេត្ត Trat និងប្រមាណ ១គីឡូម៉ែត្រពីកោះ Mak។
អាជ្ញាធរទេសចរណ៍នៃខេត្ត Trat បានប្រាប់ថា មិនមែនទាល់តែមានប្រាក់១,៨ពាន់លានបាតទើបអាចទៅលេងកម្សាន្តនៅលើកោះ Kham បាននោះឡើយ ដោយពលរដ្ឋអាចនាំគ្នាទៅទស្សនាតាមរយៈការជិះម៉ូតូទឹក ឬទូកធ្វើដំណើរចេញពីកោះ Mak។ នៅលើកោះ Kham មានបណ្ដុំថ្មដែលកើតចេញពីបំផ្ទុះភ្នំភ្លើង និងផ្កាថ្ម ក៏ដូចជាទេសភាពដ៏ស្រស់ស្អាតនៅជុំវិញកោះ។
អាជ្ញាធរ បានបន្ថែមថា កោះ Kham ធ្លាប់ជារណ្ដៅភ្នំភ្លើងមួយកាលពីរាប់លានឆ្នាំមុន។
កាលពីឆ្នាំ២០១៤ ម្ចាស់កោះ Kham ធ្លាប់រងការចោទប្រកាន់ពាក់ព័ន្ធពីបទទន្ទ្រានព្រៃឈើ និងសមុទ្រ ដោយការសង់ស្ពានមួយប្រវែង១៤៨ម៉ែត្រ ការធ្វើទំនប់ទឹកប្រវែង៤៨០ម៉ែត្រ និងការចាក់បំពេញដីចូលសមុទ្រ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ