Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើសុំអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយជួសជុលផ្លូវបេតុងមួយខ្សែ ដែលលានសរសៃដែកចេញមកក្រៅ

បានផុស

នៅ

ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ជួយ​ជួសជុល​ផ្លូវ​បេតុង​មួយ​ខ្សែ កំពុង​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ផ្នែក​មួយ​ចំនួន​មាន​សរសៃ​ដែក​លាន​ចេញ​មក​ក្រៅ ដែល​ជា​ហេតុ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ផ្លូវ​បេតុង​កំពុង​រង​ការ​ខូចខាត​ដោយ​លាន​សរសៃ​ដែក​រញ៉េរញ៉ៃ​ចេញ​មក​លើ​ផ្លូវ​នេះ ស្ថិត​ក្នុង​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

លោក អួន បញ្ញា ជា​ប្រជាពលរដ្ឋ​ឧស្សាហ៍​ជិះ​ឆ្លងកាត់ បាន​លើក​ឡើង​ថា ចំពោះ​បញ្ហា​ផ្លូវ​នេះ កន្លង​ទៅ​អាជ្ញាធរ​បាន​ចាក់​បេតុង​ចំនួន ០១ ខ្សែ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ម្ដង​ដែរ ប៉ុន្តែ​យូរ​ឆ្នាំ​មក​ហើយ។

លោក​បន្ត​ថា សភាព​ខូចខាត​ផ្លូវ​នេះ គឺ​មិន​អាច​ចាក់​គ្រួស ឬ ខ្សាច់ ដើម្បី​បំពេញ​ជង្ហុក​បាន​នោះ​ឡើយ ដោយសារតែ​ជង្ហុក​នីមួយៗ ធំ​ខ្លាំង​ណាស់ ទោះបីជា​ចង់​ប្រមូល​លុយ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​យក​មក​ទិញ​ខ្សាច់ ឬ ថ្ម​គ្រួស ក៏​ត្រូវ​ចំណាយ​ថវិកា​ច្រើន​នោះ​ដែរ។ ជាពិសេស​នៅ​ពេល​យប់ និង​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ជន់​លិច មិន​អាច​មើល​ឃើញ​ពី​ស្ថានភាព​ផ្លូវ​ដែល​កំពុង​តែ​រង​ការ​ខូចខាត ជា​ហេតុ​នាំ​ឲ្យ​គ្រោះថ្នាក់​ជាយថាហេតុ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជា​បន្ទាន់។

ដោយឡែក លោក គ្រី ដារ៉ា ដែល​ជា​ប្រជាពលរដ្ឋ ក៏បាន​ស្នើសុំ​អាជ្ញាធរ​សូម​ជួយ​ពន្លឿន​ក្នុង​ការ​ជួសជុល​ផ្លូវ​បេតុង​កំពុង​រង​ខូចខាត​ទាំងស្រុង​នេះ​ផង ព្រោះថា​ចំណុច​ផ្លូវ​នេះ កំពុង​បង្ក​ការ​លំបាក​ទៅ​ដល់​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​តំបន់​នោះ ជាពិសេស​ពេល​ធ្វើដំណើរ​យប់​ឡើង ងាយ​នឹង​អាច​គ្រោះថ្នាក់​ក៏​ថា​បាន៕

អត្ថបទ ៖ ម៉េង

សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម