Connect with us

ព័ត៌មានជាតិ

បណ្តុំអង្គការសង្គមស៊ីវិល៖ សម្ដេច​ ហ៊ុន សែន មានគុណបំណាច់ដ៏ធំធេងចំពោះកម្ពុជា​នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

បានផុស

នៅ

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាថ្ងៃខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)។ បណ្តុំអង្គការសង្គមស៊ីវិល អបអរសាទរ និងសម្ដែងការដឹងគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្ដេច​តេជោ ហ៊ុន សែន ចំពោះកម្ពុជា​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៣ ខែតុលានេះ បណ្ដុំអង្គការសង្គមស៊ីវិល លើកឡើងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ មិនអាចកែខៃប្រវត្តិសាស្រ្តបានទេ គឺសម្តេចតេជោ ហ៊ុន សែន កាន់តែជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ឈាមស្រស់ជាង ៤០ឆ្នាំមកនេះរបស់សម្តេចតេជោ ក្នុងការការពារទឹកដី សាសនា រាជបល្ល័ង្ក និងប្រជាជនខ្មែរ។ កម្ពុជា មុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំនាវាកម្ពុជាពីសំណាក់សម្តេចតេជោទេ ម្លេះកម្ពុជាអាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរណកម្មបាននោះឡើយ។

សក្ខីកម្ម មានដូចជា នយោបាយ ឈ្នះឈ្នះ នយោបាយជំហានគីងគក់ នយោ​បាយ​អភិក្រម៥ នយោបាយស្តារប្រទេស នយោបាយសេដ្ឋកិច្ច ការទូត ពិសេសនយោបាយស្តារឡើងវិញប្រព័ន្ធ​ហេដ្ឋា​​រចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

បណ្ដុំអង្គការសង្គមស៊ីវិល បន្តថា សន្តិភាព ប្រទេសណាក៏ចង់បាន បើគ្មានសន្តិភាពពិតណាស់ ក៏គ្មានការអភវឌ្ឍ និងគ្មានអ្វីៗទាំងអស់។

បើនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ គឺមិនអាចរំលងបានទេ គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។ សករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ការធ្វើកំណែរទម្រង់គ្រប់សព្វបែបយ៉ាង ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ ពិសេសសម្រាប់នីតិកាលទី៧នេះ គឺបានសបញ្ជាក់ថា កម្ពុជាបានបោះមួយជំហានទៀត គឺផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ មកអភិឌ្ឍន៍ប្រទេស និងបន្តការពារសន្តិភាពឲ្យខានតែបាន។

ក្នុងន័យនេះ បណ្ដុំអង្គការសង្គមស៊ីវិល បានបង្ហាញការចងចាំជានិច្ចគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ជាពិសេសសម្តេចបានលះបង់ ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ នាទី មុន

កសិដ្ឋាន៤០០ អាចចិញ្ចឹមខ្យងប័រ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានប្រមាណជាង ២តោន ក្នុងមួយខែ

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ កង្វះហេដ្ឋារចនាសម្ព័ន្ធនៃការញែកសំរាមសំណល់រឹង គឺជាឧបសគ្គមួយក្នុងការកែលម្អការកែច្នៃសំរាមនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

វៀតណាម​គ្រោង​ចាក់ទុនទៅ​ធនាគាររដ្ឋ​ធំ​បំផុត​ ដើម្បីគាំទ្រ​គោលនយោបាយសេដ្ឋកិច្ច​

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អូស្ត្រាលី៖ ស្ត្រី​ម្នាក់​គៀបជាប់ក្នុង​ក្រហែង​ថ្ម​៧ម៉ោង​ដោយសារព្យាយាម​ទាញ​យក​ទូរស័ព្ទ​​ធ្លាក់​ចូល​

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ស្នើដល់មន្ត្រីនៅកោះកុង បង្កើនពិនិត្យការលួចសង់សំណង់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម