Connect with us

សេដ្ឋកិច្ច

ទេសចរអន្តរជាតិជិត ៥ លាននាក់បានមកទស្សនាកម្ពុជា រយៈពេល ៩ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជាទទួលបានភ្ញៀវអន្តរ​ជាតិសរុប​ចំនួន​ជាង​ ៤,៨០ លាននាក់ កើនឡើង ២២,២ ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៩២ លាននាក់។ នេះបើយោងតាមនាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះថា វិស័យទេសចរណ៍ជាមាសបៃតង បើមានភ្ញៀវទេសចរកាន់តែច្រើន គឺអាចបង្កើតការងារឱ្យមនុស្សទូទៅ មិនចំពោះតែប្រតិបត្តិករទេសចរណ៍ទេ អ្នកប្រកបរបរកសិកម្មក៏ទទួលផលដែរ ដែលោកអះអាងថា ជាវិស័យសំខាន់បម្រើការងារច្រើនដល់ប្រទេសជាតិ។

លោក ខៀវ ធី បានឱ្យដឹងថា នៅខែវិច្ឆិកា ខាងមុខនេះ កំណើនភ្ញៀវទេសចរអន្តរជាតិ មកលេងច្រើននៅខេត្តសៀមរាប ដោយមានការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ពេញអស់ហើយ។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជា​ មិនទាន់មាន​សញ្ញាវិជ្ជមាន​គួរឱ្យកត់សម្គាល់នៅឡើយទេ។

នៅខេត្តសៀមរាបទេសចរនៅមានកម្រិត ខណៈតួលេខ​ដែល​កើន​ឡើង​ភាគ​ច្រើន​ គឺការឆ្លងកាត់ព្រំដែននៅប្រទេសថៃ និងវៀតណាម ដែលទេសចរចូលមក​លេង​រយៈ​​ពេលខ្លី​ហើយវិលទៅវិញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទី មុន

ទេសចរអន្តរជាតិជិត ៥ លាននាក់បានមកទស្សនាកម្ពុជា រយៈពេល ៩ ខែ

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

នាយករដ្ឋមន្ត្រី​ថៃ​ស្ទាក់ស្ទើរ​ជុំវិញ​រឿង​ក្តី​​សម្លាប់​រង្គាល​កាល​២០ឆ្នាំ​មុន​​ដែល​នឹង​អស់​សុពល​ភាព​ថ្ងៃ​២៥​តុលា​​នេះ​

ព័ត៌មានជាតិ៣៧ នាទី មុន

បណ្តុំអង្គការសង្គមស៊ីវិល៖ សម្ដេច​ ហ៊ុន សែន មានគុណបំណាច់ដ៏ធំធេងចំពោះកម្ពុជា​នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

IMF៖ គោលនយោបាយពន្ធពាណិជ្ជកម្មដូចរបស់ ត្រាំ អាច​ប៉ះពាល់​កំណើនសេដ្ឋកិច្ចសកល

ព័ត៌មានជាតិ៤៧ នាទី មុន

ពលរដ្ឋស្នើសុំអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយជួសជុលផ្លូវបេតុងមួយខ្សែ ដែលលានសរសៃដែកចេញមកក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម