ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃស្ទាក់ស្ទើរជុំវិញរឿងក្តីសម្លាប់រង្គាលកាល២០ឆ្នាំមុនដែលនឹងអស់សុពលភាពថ្ងៃ២៥តុលានេះ
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នៅថ្ងៃពុធនេះបានបដិសេធឆ្លើយសំណួរអ្នកសារព័ត៌មានអំពីថាតើ រដ្ឋាភិបាលរបស់លោកស្រីនឹងចេញនូវក្រឹត្យថ្មីមួយដើម្បីពន្យារយៈពេលនៃករណីសម្លាប់រង្គាលនៅ Tak Bai កាលពី២០ឆ្នាំមុន ដែលនឹងផុតអាជ្ញាយុកាលនៅថ្ងៃសុក្រទី២៥តុលានេះ។
អតីតសមាជិកសភាគណបក្សភឿថៃ លោកឧត្តមសេនីយ Phisarn Rattanawongkhiri ដែលជាប់សង្ស័យជាប់ពាក់ព័ន្ធក្នុងករណីសម្លាប់រង្គាល បានដាក់លិខិតលាលែងពីតួនាទីក្នុងគណបក្សភឿថៃនិងតួនាទីសមាជិករដ្ឋសភាកាលថ្ងៃទី១៤ខែតុលា ក្រោមហេតុផលទៅព្យាបាលសុខភាព និងត្រូវបានគេសន្និដ្ឋានថា ទៅកាន់ប្រទេសអង្គគ្លេស។
យោងការចុះផ្សាយរបស់សារព័ត៌មាន Khaosod English រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Thawee Sodsong បាននិយាយថា បញ្ហានេះនឹងត្រូវប្រឹក្សាយោបល់ជាមួយឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ដែលទទួលបន្ទុកបញ្ហាសន្តិសុខ ប៉ុន្តែយោបល់ផ្ទាល់ខ្លួនរបស់លោកគឺថា ក្រិត្យមិនអាចបំពានលើការកំណត់របស់ច្បាប់បានទេ។
១ថ្ងៃបន្ទាប់ពីពីការដាក់លិខិតលាលែងនោះ នាយករដ្ឋមន្ត្រីថៃ ផែថងថាន បាននិយាយថារដ្ឋាភិបាលថៃនឹងធ្វើការជាមួយប៉ូលិស Interpol ដើម្បីស្វែងរកចាប់ខ្លួន លោកឧត្តមសេនីយ Phisarn Rattanawongkhiri ដែលសង្ស័យថា បានរត់គេចខ្លួនទៅកាន់ប្រទេសអង់គ្លេស ក្រោយមិនបានឡើងសវនាការលើសំណុំរឿងកាលពី២០ឆ្នាំមុនជាប់ព័ន្ធការសម្លាប់រង្គាលក្នុងអំពើហិង្សា។
យោងសារព័ត៌មានថៃដែលចេញផ្សាយកាលពីសប្តាហ៍មុន លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា លោក Phisarn Rattanawongkhiri ជាសមាជិកសភានៃគណបក្សភឿថៃ បានបញ្ជូនអ្នកតំណាងឱ្យដាក់ឯកសារលាលែងពីតំណែងរបស់លោក ដែលមានសុពលភាពថ្ងៃទី១៤ខែតុលាតទៅ។
ក្នុងលិខិតលាងលែងនោះ លោក Phisarn បានផ្តល់ហេតុផលព្យាបាលជំងឺ ហើយលោកនឹងវិលមកពន្យល់ផ្ទាល់មាត់វិញនៅពេលសុខភាពលោកប្រសើរឡើង។
លោក Phisarn គឺជាជនសង្ស័យក្នុងសំណុំរឿងបំបែកហ្វូងបាតុករជនជាតិមូស្លីម នៅមុខប៉ុស្តិ៍ប៉ូលិស Tak Bai ក្នុងខេត្ត Narathiwat កាលពី២០ឆ្នាំមុន ដែលពេលនោះលោកជាមេបញ្ជាការកងទ័ពភូមិភាគទី៤។ សកម្មភាពរបស់យោធាក្នុងការបង្ក្រាបបាតុករនាពេលនោះបណ្តាលឱ្យអ្នកតវ៉ា៧នាក់ស្លាប់ ហើយការគប់គ្រាប់បែកផ្សែងចូលក្នុងរថយន្តបានបណ្តាលឲ្យមនុស្ស៧៨នាក់ស្លាប់ដោយសារថប់ដង្ហើម។
លោក គឺជាចុងចម្លើយម្នាក់ក្នុងចំណោម៧នាក់ ដែលដាក់ពាក្យប្តឹងដោយគ្រួសារនានៃជនរងគ្រោះដែលបានស្លាប់ចំនួន៤៨នាក់។ កាលពីសប្តាហ៍មុន តុលាការខេត្ត បានចេញដីការចាប់ខ្លួនលោក Pisarn ដែលបរាជ័យក្នុងការបង្ហាញខ្លួននៅអង្គសវនាការ។ នេះបើយោងតាមការសារព័ត៌មាន The Nation៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា២ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខ្យល់មូសុងឦសាន និងសម្ពាធទាបបន្តជះឥទ្ធិពលលើកម្ពុជាដល់ថ្ងៃទី២៣តុលា