Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង ទៅអមដំណើរយន្តហោះដឹកប្រធានាធិបតីចិន មកចូលរួមកិច្ចប្រជុំ BRICS

បានផុស

នៅ

រុស្ស៊ី​ បានបញ្ជូន​យន្តហោះ​ចម្បាំង Su-35S ​ដើម្បី​អមដំណើរ​យន្តហោះ​ដឹក​ប្រធានាធិបតីចិន ស៊ី ជីនពីង មកចូលរួមកិច្ចប្រជុំ​កំពូល BRICS លើកទី១៦ នៅ​ទីក្រុង Kazan ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារទី២២ ដល់ថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤។

(រូបថត៖ CGTN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ ប្រទេសជាម្ចាស់ផ្ទះមិនតម្រូវឲ្យបញ្ជូនយន្តហោះចម្បាំងដើម្បីទៅអមដំណើរយន្តហោះដឹកមេដឹកនាំបរទេសដែលមកចូលរួមកិច្ចប្រជុំឡើយ ប៉ុន្តែការដែលរុស្ស៊ីធ្វើបែបនេះ គឺដើម្បីបង្ហាញពីការគោរព និងបង្កើនទំនាក់ទំនងទ្វេភាគី។

តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, លោក ស៊ី បានទៅដល់ទីក្រុង Kazan កាលពីថ្ងៃអង្គារ ដោយមានការស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុត។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅដល់ទីក្រុង Kazan (រូបថត៖ AP)

ក្រោយពេលទៅដល់ទីក្រុង Kazan មិនបានប៉ុន្មានផង ​​លោក ស៊ី បាន​ថ្លែងនៅចំពោះមុខមេដឹកនាំរុស្ស៊ី​ថា ភាព​ជាដៃគូ​រវាង​​សម្ព័ន្ធមិត្ត​ទាំង​ពីរ​ នឹង​នៅ​រក្សា​​ដល់​គ្រប់​ជំនាន់​ទៅ​មុខ​ទៀត បើ​ទោះ​ជា​បច្ចប្បន្ន​ពិភពលោក​ទាំង​មូល​កំពុង​កើត​ក្ដី​វឹកវរ​យ៉ាង​ណា​ក៏​ដោយ។

មេ​ដឹក​នាំ​ចិន ​និយាយ​​ថា ស្ថានភាព​អន្តរជាតិ​កំពុង​ជាប់​គាំង​​ពោរពេញ​ដោយ​ភាព​ច្របូក​ច្របល់ ប៉ុន្តែ​​​ការ​រួម​គ្នា​រវាង​ក្រុង​ប៉េកាំងនិង​​មូស្គូ​ គឺ​ជា​កម្លាំង​មួយ​បង្កើត​បាន​នូវ​ស្ថិរភាព​​​នៅ​ក្នុង​របត់​ដ៏​សំខាន់​​មិន​ធ្លាប់​​​មាន​​​នៅ​ក្នុង​​រយៈពេល​១សតវត្សរ៍​មក​​នេះ។

លោក ស៊ី ជីនពីង (ឆ្វេង) និង​លោក វ៉្លាឌីមៀរ ពូទីន (រូបភាព៖ Xinhua)

ងាកទៅ​ខែ​ឧសភា កាលនោះលោក ស៊ី និង​លោក ពូទីន ក៏​បាន​ប្រកាសផងដែរ​អំពី​ «សករាជ​ថ្មី» នៃ​ភាព​ជា​ដៃគូ​​​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ ដែល​ជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​​របស់​សហរដ្ឋ​អាមេរិក ខណៈទាំង​ចិននិង​រុស្ស៊ី សុទ្ធតែចោទ​អាមេរិក​ថា ​ជា​​​អ្នក​ដឹក​នាំ​​សង្គ្រាម​ត្រជាក់ ដែល​សាប​ព្រួស​ភាព​វឹកវរ​​នៅ​ជុំវិញ​ពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ស៊ី ជីនពីង៖ ទោះ​ពិភពលោក​វឹកវរ មិត្តភាព​ចិន-រុស្ស៊ី​នៅ​តែរក្សា​ត​កូន​តចៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង ទៅអមដំណើរយន្តហោះដឹកប្រធានាធិបតីចិន មកចូលរួមកិច្ចប្រជុំ BRICS

សេដ្ឋកិច្ច៤ នាទី មុន

ទេសចរអន្តរជាតិជិត ៥ លាននាក់បានមកទស្សនាកម្ពុជា រយៈពេល ៩ ខែ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

នាយករដ្ឋមន្ត្រី​ថៃ​ស្ទាក់ស្ទើរ​ជុំវិញ​រឿង​ក្តី​​សម្លាប់​រង្គាល​កាល​២០ឆ្នាំ​មុន​​ដែល​នឹង​អស់​សុពល​ភាព​ថ្ងៃ​២៥​តុលា​​នេះ​

ព័ត៌មានជាតិ៤០ នាទី មុន

បណ្តុំអង្គការសង្គមស៊ីវិល៖ សម្ដេច​ ហ៊ុន សែន មានគុណបំណាច់ដ៏ធំធេងចំពោះកម្ពុជា​នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

IMF៖ គោលនយោបាយពន្ធពាណិជ្ជកម្មដូចរបស់ ត្រាំ អាច​ប៉ះពាល់​កំណើនសេដ្ឋកិច្ចសកល

Sokha Hotels

ព័ត៌មានពេញនិយម