ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងចាក់ទុនទៅធនាគាររដ្ឋធំបំផុត ដើម្បីគាំទ្រគោលនយោបាយសេដ្ឋកិច្ច
មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា វៀតណាមគ្រោងនឹងចាក់បញ្ជូលមូលធនប្រមាណ ២០,៦៩ ទ្រីលានដុង (៨១៥ លានដុល្លារ) ទៅក្នុងធនាគារពាណិជ្ជរដ្ឋសម្រាប់ផ្តល់ប្រាក់កម្ចី Vietcombank ដែលជាធនាគារដ៏ធំបំផុតរបស់ប្រទេស ដើម្បីជួយជំរុញគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
វិធានការនេះធ្វើឡើងដោយស្របតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មធនាគារសម្រាប់ឆ្នាំ ២០២៥ ក៏ដូចជាផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងដោះស្រាយបំណុលពិបាកទារឆ្នាំ ២០២១-២០២៥។ នេះបើតាមការប្រាប់សភា របស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម លោក Ho Duc Phoc នាថ្ងៃពុធនេះ។
លោក Phoc បាននិយាយថា៖ «វាមានសារៈសំខាន់ណាស់សម្រាប់ធនាគារ Vietcombank មានធនធានគ្រប់គ្រាន់ដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល មានការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃស្ថាប័នទន់ខ្សោយ និងរួមចំណែកដល់ស្ថិរភាពនៃវិស័យធនាគារ និងសេដ្ឋកិច្ច»។
លោកបានបន្ថែមថា៖ «មូលធនបន្ថែមនេះក៏នឹងជួយ Vietcombank បង្កើនសមត្ថភាពហិរញ្ញវត្ថុ ដើម្បីពង្រីកវិសាលភាពអន្តរជាតិរបស់ខ្លួន និងក្លាយជាធនាគារដ៏ធំបំផុតមួយនៅអាស៊ី»។
យោងតាមទិន្នន័យរបស់ LSEG ធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្តាលរបស់ប្រទេស មានភាគហ៊ុន ៧៤,៨ ភាគរយ នៅធនាគារ Vietcombank ។
បើតាមរ៉យទ័រ សភាវៀតណាម រំពឹងថានឹងអនុម័តផែនការនេះនៅឯការបោះឆ្នោតនៅថ្ងៃទី ៣០ ខែវិច្ឆិកា៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់