Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំលើកទឹកចិត្ត និងជំរុញឲ្យសាលារៀនដែលមានលទ្ធភាពចាប់អនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានលើកទឹកចិត្ត និងជំរុញឱ្យសាលារៀនដែលមានលទ្ធភាព ចាប់អនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ ដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌របស់មាតាបិតាសិស្សដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សពិសេសសិស្សរៀនយឺត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីណែនាំមួយស្តីពីការប្រព្រឹត្តិទៅនៃដំណើរការសិក្សាកម្រិតបឋមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៥
ក្រសួងអប់រំបានបញ្ជាក់ថា សាលារៀនដែលមានបំណងបង្រៀន និងរៀនពេញមួយថ្ងៃត្រូវរៀបចំសំណើសុំការអនុញ្ញាតពីក្រសួងជាមុនសិនតាមរយៈរដ្ឋបាលក្រុងស្រុកខណ្ឌ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត។

ជាមួយគ្នានេះដែរការបង្រៀន និងរៀនពេញមួយថ្ងៃត្រូវអនុវត្តកម្មវិធីរៀន និងបង្រៀនពេញមួយថ្ងៃ ដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌របស់មាតាបិតាសិស្ស ត្រូវអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងបន្ថែមម៉ោងសិក្សាលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស និងមុខវិជ្ជាមួយចំនួនទៀតតាមស្ថានភាពជាក់ស្តែងរបស់សាលារៀន ព្រមទាំងការជួយសិស្សរៀនយឺតផងដែរ ដោយពេលព្រឹកអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងពេលរសៀលជាម៉ោងបន្ថែម និងហ្វឹកហាត់ ឬអាចបត់បែនការអនុវត្តដោយធានាចំនួនម៉ោងសិក្សាស្របតាមនិយាមដែលបានកំណត់។ លើសពីនេះទៀតសាលារៀនអាចបញ្ចូលការអនុវត្តកម្មវិធីសិក្សាទំនើប ដោយបន្ថែមមុខវិជ្ជាភាសាអង់គ្លេស ចិន កុំព្យូទ័រ ការអប់រំស្លែម (រ៉ូបូទិក) ការអប់រំសិល្បៈកីឡា។

បន្ថែមពីនេះសាលារៀនដែលអនុវត្តកម្មវិធីរៀន និងបង្រៀនពេញមួយថ្ងៃដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល អាជ្ញាធរដែនដី អាចពិភាក្សាគ្នាអំពីការអនុវត្តម៉ោងចូល ម៉ោងចេញខុសពីគ្រឹះស្ថានសិក្សាដទៃទៀតតាមការព្រមព្រៀងដោយមានរបាយការណ៍ ឬកំណត់ហេតុប្រជុំជាលាយលក្ខណ៍អក្សរ និងផ្តល់ជូនអាជ្ញាធរអប់រំតាមឋានានុក្រមចំណែកមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ
ត្រូវពិនិត្យលទ្ធភាពពង្រីកការអនុវត្តកម្មវិធីរៀន និងបង្រៀនពេញមួយថ្ងៃដោយប្រើប្រាស់ថវិកាមូលនិធិសមធម៌របស់មាតាបិតាសិស្សនៅតាមសាលាបឋមសិក្សាផ្សេងទៀត ដែលកំពុងរៀនតែមួយពេលហើយមានបន្ទប់រៀន និងគ្រូបង្រៀនសមស្រប។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យដឹង​ថា ក្រសួង​អប់រំ នឹង​ជ្រើសរើស​សាលារៀន​ដែល​មាន​សក្ដានុពល​ប្រមាណ ៥០ នៅ​ទូទាំង​ប្រទេស ដើម្បី​អនុវត្ត​កម្មវិធី​សិក្សា​ពេញ​មួយ​ថ្ងៃ​ជា​បន្ត​ទៀត បន្ទាប់​ពី​បាន​សាកល្បង​អនុវត្ត​ជោគជ័យ​លើ​សាលារៀន ២០ កន្លងមក។ លោកស្រី បាន​បន្ត​ថា ការ​សិក្សា​ពេញ​មួយ​ថ្ងៃនេះ ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ឆ្លើយតប​នឹង​កម្មវិធី​សិក្សា​ថ្មី​របស់​ក្រសួង​អប់រំដើម្បី​សម្រេច​គោលដៅ​សិស្ស​មាន​ទាំង​វិជ្ជា​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា និង​កាយសម្បទា ហើយ​ការ​អនុវត្ត​កម្មវិធីសិក្សា​ពេញ​មួយថ្ងៃ​នេះ ក្រៅពី​សិស្ស​ចេះ​អាន
ចេះ​សរសេរ និង​មាន​ចំណេះដឹង​ផ្នែក​គណិតវិទ្យា​ត្រឹមត្រូវ​ហើយ ពួកគាត់​មាន​ពេល​អនុវត្ត​ក្នុង​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា
ដូចជា​ការ​រៀន​បំប៉ន​បន្ថែម​មុខវិជ្ជា​ដែល​ពួកគេ​មិនទាន់​ចេះ​ច្បាស់លាស់ និង​ចូលរួម​ក្លិប​សិក្សាដើម្បី​ស្វ័យ​សិក្សា​ជាមួយ​មិត្តភ័ក្ដិ​ទទួល​បាន​នូវ​ចំណេះដឹង និង​បំណិន​ផ្សេងៗ ដែល​សុទ្ធ​សឹង​ជា​បំណិន និង​តម្រូវការ​នៅ​ក្នុង​សតវត្ស​ទី២១ មាន​ដូចជា ផ្នែក​បច្ចេកវិទ្យា ភាសាបរទេស សិល្បៈ កីឡា និង​សកម្មភាព​យុវជន​នានា ដែល​អនុញ្ញាត​ឲ្យ​គាត់​អាច​ចាប់ផ្ដើម​រៀន​ការងារ​ជា​ក្រុម​ជាមួយ​មិត្ត​រួម​ថ្នាក់ក៏ដូចជា​មិត្តភ័ក្ដិ​ដទៃ​ទៀត​ឆ្លង​កម្រិត​ថ្នាក់​ក្នុង​សាលា​របស់​ខ្លួន​ផង​ដែរ។

លោកស្រីបាន​បន្ថែម​ថា លើស​ពី​នេះ​ទៀត ការ​រៀន​ពេញ​មួយថ្ងៃ​អាច​ឲ្យ​សិស្ស​ចាប់ផ្ដើម​ហ្វឹកហាត់​ពេញ ១ថ្ងៃ ពី​កម្រិត​បឋមសិក្សាដែល​ចំណុច​នេះ​អាច​ក្លាយ​ជា​ទម្លាប់​មួយ​ដល់​គាត់​មាន​គំនិត​ស្រលាញ់​ការ​រៀន ស្រលាញ់​សាលារៀន និង​ចូលរួម​អភិវឌ្ឍន៍​សាលា។

លោកស្រី បាន​បញ្ជាក់​ថា ជាង​នេះ​ទៀត ការ​រៀន​ពេញ​មួយ​ថ្ងៃនេះ​មិន​ត្រឹម​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា មាតាបិតា​សិស្ស និង​ប្រទេសជាតិ​ទាំងមូល​ផង​ដែរ។ សម្រាប់​មាតាបិតាមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​បំពេញ​ការងារ និង​លែង​ព្រួយបារម្ភ​ពី​កូនៗរបស់​ពួកគាត់។ ចំណែក​គណៈ​គ្រប់គ្រង​សាលា​រៀន ក៏ដូចជា​លោកគ្រូអ្នកគ្រូកាន់តែ​ស្គាល់ និង​គាំទ្រ​សិស្ស​ពេញលេញ​ជាង​មុន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ វិនាទី មុន

ក្រសួងអប់រំលើកទឹកចិត្ត និងជំរុញឲ្យសាលារៀនដែលមានលទ្ធភាពចាប់អនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

USAIDវិនិយោគ១២លានដុល្លារ គាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តកណ្តាល

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ច ជូន​ដំណឹង​ដល់​ពលរដ្ឋ​ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ទឹកស្ទឹងព្រែកត្នោត​ឡើងជិត​ដល់​កម្រិត​ប្រកាសអាសន្នហើយ!

Sokha Hotels

ព័ត៌មានពេញនិយម