Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ប្រកាសឈប់បង្ហាញឈ្មោះ អ្នកដែលនឹងត្រូវឡើងកាន់តំណែងជាមេក្រុម

បានផុស

នៅ

ក្រោយមន្ត្រីជាន់ខ្ពស់របស់ខ្លួនត្រូវអ៊ីស្រាអែល សម្លាប់ជាបន្តបន្ទាប់ ពេលនេះក្រុមហាម៉ាស ប្រកាសថា ខ្លួនលែងបង្ហាញអត្តសញ្ញាណអ្នកដែលនឹងត្រូវឡើងកាន់តំណែងជាមេក្រុមរបស់ខ្លួនទៀតហើយ។

លោក Yahya Sinwar កាលនៅរស់ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែល បញ្ជាក់ពីការសម្លាប់ បេក្ខភាពមេក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តហាម៉ាស គឺលោក Hashem Safieddine នៅតំបន់ Dahieh ជាយក្រុងបេរូត នៃប្រទេសលីបង់។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី២៣ខែតុលាឆ្នាំ២០២៤, ក្រុមហាម៉ាស បញ្ជាក់យ៉ាងច្បាស់ ការសម្រេចចិត្តលាក់ការណ៍សម្ងាត់បែបនេះ គឺដោយសារតែហេតុផលសន្តិសុខ។

ចលនាប្រដាប់អាវុធមានមូលដ្ឋាននៅប៉ាឡេស្ទីនមួយនេះ មិនទាន់រកបានអ្នកជំនួសតំណែងមេក្រុមឡើយ ចាប់តាំងពីលោក Yahya Sinwar ត្រូវអ៊ីស្រាអែល យកជីវិតក្នុងការវាយប្រហារនៅទីក្រុង Rafah កាលពីសប្តាហ៍មុន។

លោក Yahya Sinwar កាលនៅរស់ (រូបថត៖ Getty)

គិតត្រឹមចុងខែតុលានេះ មានបុគ្គលជាន់ខ្ពស់ជាច្រើនរូបរបស់ក្រុមហាម៉ាស ដែលត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល ដោយក្នុងនោះមានដូចជា Yahya Sinwar, Saleh al-Arouri, Marwan Issa, Ayman Nofal, Jawad Abu Shamala, Zaher Jabarin និង Ismail Haniyeh។

ទោះបែបនេះក្តី ក្រុមហាម៉ាស នៅតែអះអាងថា ខ្លួននឹងបន្តធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ហើយមិនដោះលែងចំណាប់ខ្មាំងនៅសល់ប្រហែល១០០នាក់ដាច់ខាត ដរាបណាអ៊ីស្រាអែលមិនដកទ័ពចេញពីតំបន់ហ្គាហ្សា និងមិនដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់នៅក្នុងគុករបស់ខ្លួនទេនោះ។

យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុនថា ប្រសិនបើក្រុមហាម៉ាសមិនចុះចាញ់ទេ កងទ័ពរបស់លោកក៏មិនព្រមឈប់ដែរ ហើយនឹងបន្តប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះទាំងស្រុង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើមេដឹកនាំ​ហាម៉ាស់​សំខាន់​ប៉ុនា្មន​​នាក់​ត្រូវអ៊ីស្រាអែល​សម្លាប់​ដល់​ពេលនេះ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ហាម៉ាស ប្រកាសឈប់បង្ហាញឈ្មោះ អ្នកដែលនឹងត្រូវឡើងកាន់តំណែងជាមេក្រុម

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងអប់រំលើកទឹកចិត្ត និងជំរុញឲ្យសាលារៀនដែលមានលទ្ធភាពចាប់អនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

USAIDវិនិយោគ១២លានដុល្លារ គាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

Sokha Hotels

ព័ត៌មានពេញនិយម