Connect with us

ជីវិតកម្សាន្ដ

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

បានផុស

នៅ

សពរបស់អ្នកដឹកនាំសម្តែងនិងជាផលិតករភាពយន្តលោក កៅ សីហា ត្រូវបានធ្វើពិធីបូជារួចរា ល់ហើយកាលពីរសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ ស្ថិតនៅវត្តព្រែកឯង រាជធានីភ្នំពេញ។

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រនិងសិល្ប:កាន់តែអាឡោះ អាល័យថែមទៀតគពេលកំពុងបូជាស្រាប់តែព្រលឹងលោក កៅ សីហា បានចូលសណ្ឋិតក្នុងខ្លួនតារាសម្តែងម្នាក់ហើយយំរៀបរាប់ថា អ្នកសិល្ប:ត្រូវការលោកការងារមិនរួចរាល់ទេហេតុអ្វីឆាប់យកលោកទៅលឿនម្លេះ ? សម្រែកយំនេះ ត្រូវបានអ្នកសិល្ប:យល់ថា ជាព្រលឹងលោក កៅ សីហា ដែលនៅអាល័យអាជីពសិល្ប:របស់ខ្លួន។

តាមរយ:វីដេអូដែលតារាសម្តែងអ្នកនាង គីម លីហ្សា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានសរសេរថា ព្រលឹងបង កៅ សីហា ចំពេលកំពុងបូជានិយាយថាហេតុអ្វីបានយកគាត់ទៅ? ជាមួយការចែករំលែកវូដេអូនេះ ក៏មានការបញ្ចេញពីអ្នកគាំទ្រមួយចំនួនដោយខ្លះយល់ថា ជាព្រលឹងលោក កៅ សីហា នៅអាល័យអ្នកជុំវិញខ្លួន ខណ:ខ្លះថាជាពួកអមនុស្សមកបន្លំ។

ក្នុងនោះក៏មានការបញ្ចេញមតិថា “នេះជាចិត្តអាឡោះអាល័យតែមិនប្រាកដថាជា កៅ សីហា ឬ ពួកអមនុ ស្សមកបន្លំដើម្បីសុីសំណែនទេ បើជាគាត់មែនទេ គឺទៅកើតជាអមនុស្សក្នុងភពមិនល្អព្រោះមនុស្សស្លាប់ភ្លាមគឺកើតភ្លាមបើកើតក្នុងភពល្អ គ្មានមកចូលរូប ឬពន្យល់សប្តិកើតទេ ព្រោះអត់ចាំជាតិនៅភពចាស់”។

សូមបញ្ជាក់ថាលោក កៅ សីហា ដឹកនាំសម្តែងល្បីឈ្មោះបានទទួលមរណភាពកាលពី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងអាយុ៤២ឆ្នាំដោយ សារជំងឺដាច់សរសៃឈាមខួក្បាលធ្ងន់ធ្ងរបន្ទាប់ពីប ញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ខេត្តវៀតណាម ជាប់កម្ពុជា កើតរញ្ជួយដី ៣លើកផ្ទួនៗ តែកម្រិតស្រាល

ព័ត៌មានជាតិ២៥ នាទីutes មុន

២ឆ្នាំក្រោយការបង្កើតក្រុងឧដុង្គម៉ែជ័យ ច្រកចេញចូលតែមួយក្រុងនេះបម្រើពលរដ្ឋជាង១ម៉ឺនសេវា

ខណ្ឌច្បារអំពៅ
សន្តិសុខសង្គម៣៣ នាទីutes មុន

រដ្ឋបាលខណ្ឌច្បារអំពៅ ចុះចាត់វិធានការលើក្រុមអាជីវករដែលរំលោភចំណីផ្លូវ៣៦៩

Sokha Hotels

ព័ត៌មានពេញនិយម