Connect with us

ព័ត៌មានជាតិ

រោងចក្រ-សហគ្រាស កើន​ដល់ ១៥ ទីតាំង បំពាក់​ប្រព័ន្ធ​តាមដាន​បញ្ចេញសំណល់​រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា

បានផុស

នៅ

បើតាមមន្រ្តីក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ-សហគ្រាស មានចំនួនច្រើនឡើងជាបន្តបន្ទាប់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ​នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យរួចហើយ។ រោងចក្រសហគ្រាសចំនួន ១០ កន្លែងផ្សេងទៀត បាន​ចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍ជាបន្តបន្ទាប់ ក្នុងចំណោមរោងចក្រសហគ្រាសសរុបចំនួន ១២២ កន្លែង ដែលត្រូវរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន រោងចក្រសហគ្រាស​ដែលបានធ្វើការបំពាក់រួមមាននៅតំបន់សេដ្ឋកិច្ចពិសេស ប្រភេទ​​រោងចក្របោកគក់ ជ្រលក់ពណ៌ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ប្រើជាវត្ថុដើមក្នុងផលិតឱសថ នៅក្នុងខេត្តស្វាយរៀង កណ្តាល បាត់ដំបង និងនៅរាជធានីភ្នំពេញ។

តាមច្បាប់ជាធរមានរបស់កម្ពុជា​តម្រូវ​ឲ្យ​ម្ចាស់ទីតាំង ឬ​ប្រតិបត្តិករនៃឧស្សាហកម្មដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់​ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ។

១-ក្រមបរិស្ថាន និងធនធានធម្មជាតិ (២៨ ខែមិថុនា ២០២៤)៖ ត្រង់មាត្រា ១៧៨ មាត្រា ២៨៧ មាត្រា ២៨៨ មាត្រា ៨២៩៖ ការបញ្ចេញសំណល់ ឬ សាធាតុ​បំពុលទៅក្នុងបរិស្ថានមិនស្របតាមស្តង់ដារបញ្ចេញសំណល់ មាត្រា ៨៤៥៖ ការ​មិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់
២-អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការត្រួតពិនិត្យការបំពុលទឹកត្រង់​មាត្រា ២៣
៣-អនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា ៤ មាត្រា ៩ មាត្រា ១១ មាត្រា១២ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យ លេខ២៧ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការត្រួតពិនិត្យការបំពុលទឹក៖ ត្រង់មាត្រា៤.-ថ្មី៖
៤- ប្រកាសលេខ ៣០២ ប្រ.ក ប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួត
ពិនិត្យ​នៅតាមប្រភពបំពុលសក្តានុពល ត្រង់ប្រការ៥។

លោក ខ្វៃ អាទិត្យា បាន​គូស​បញ្ជាក់​ថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់​រាវនៅក្នុងរោងចក្រ-សហគ្រាស ដែលមានសក្តានុពលប្រភពបំពុល ផ្តល់ប្រយោជន៍មួយចំនួនដូចជា៖

១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាព​សំណល់រាវត្រូវបញ្ចេញ ដោយមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ​សហគ្រាសដោយផ្ទាល់
២) ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តងដារអនុញ្ញាតឱ្យធ្វើការបញ្ចេញចោល ការលេចធ្លាយ ឬ ការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាស
៣) ទិន្នន័យបរិមាណ (Quantity) និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ
៤) តាមរយៈទិន្នន័យដែលផ្តល់ដោយប្រព័ន្ធឧបករណ៍នេះ ក្រសួងអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព តាមរយៈការជូនដំណឹង ឬការបញ្ជឱ្យរោងចក្រ សហគ្រាស ធ្វើការកែលម្អចំណុចខ្វះខាត ឬ ឈានទៅផ្អាកជាបណ្តោះអាសន្ននូវបញ្ចេញសំណល់រាវដែលបង្កឱ្យមានការបំពុល ឬ ការលេចធ្លាយ ឬ ការលួចបញ្ចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

ព័ត៌មានជាតិ៤១ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

សេដ្ឋកិច្ច២៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម