Connect with us

ជីវិតកម្សាន្ដ

Jessi សុំការអភ័យទោសពីជនរងគ្រោះ​ដែលរងហិង្សា ក្រោយធ្ងន់ ក ខ្លាំង រឿងកុហកមិនស្គាល់ជនដៃដល់

បានផុស

នៅ

កាលពីថ្ងៃទី ២៣ ខែតុលា តារាចម្រៀង Jessi បានចេញការសុំទោសមួយផ្សេងទៀត សម្រាប់ភាពចម្រូងចម្រាសនៃការវាយប្រហារលើអ្នកគាំទ្រ។ ក្នុងនោះនាងបានសរសេរសារមួយដោយបង្ហោះសុំការអភ័យទោសនៅលើ Instagram ផ្ទាល់ខ្លួន និងសម្តែងការសោកស្តាយចំពោះការធ្វេសប្រហែសរបស់នាងដែរ។

តាមរយៈ Instagram តារាចម្រៀងកូរ៉េរូបនេះបានសរសេរថា «​ជាដំបូងខ្ញុំចង់សុំទោសដោយស្មោះចំពោះជនរងគ្រោះ និងក្រុមគ្រួសារចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីឧបទ្ទវហេតុនេះ ទោះបីជាឧបទ្ទវហេតុនេកើតឡើងពីសកម្មភាពរបស់ខ្ញុំក៏ដោយ ចាប់តាំងពីវាបានកើតឡើងរហូតមកដល់ពេលនេះ ទង្វើខុសឆ្គងរបស់ខ្ញុំ អាកប្បកិរិយា និង​ការ​មិន​ឆ្លើយតប​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មិន​ត្រឹម​តែ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អ្នក​ផ្សេង​ទៀត​ជា​ច្រើន​ផង​ដែរ ដែល​ធ្វើ​ឲ្យពួក​គេ​មាន​អារម្មណ៍​មិនសប្បាយចិត្ត»។

នាង​បាន​បន្ត​ថា «​ខ្ញុំ​សោកស្ដាយ​រាប់​ពាន់​ដង រាប់​ម៉ឺន​ដង បើ​ខ្ញុំ​អាច​ត្រឡប់​ទៅ​ពេល​នោះ​វិញ បើ​គ្រាន់​តែ​បាន​ថត​រូប​ជាមួយ​ជន​រង​គ្រោះ បើ​ខ្ញុំ​កាន់​តែ​សកម្ម​ក្នុង​ការ​ការពារ​ជន​រងគ្រោះ បើខ្ញុំ​បាន​ខលទៅ​ប៉ូលិស​ភ្លាមៗ បើ​ខ្ញុំ​បាន​ផ្តល់​ការ​សុំទោស​ត្រឹមត្រូវ ប្រហែល​ជា​ជនរងគ្រោះ​នឹង​មិន​រង​គ្រោះ​ដល់​កម្រិត​នេះ​ទេ»។

តារាស្រីវ័យ៣៥ឆ្នាំរូបនេះថែមទាំងបាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ហើយ​បន្ត​សុំទោសឥតឈប់ឈរដោយសរសំបុត្រដោយសរសេរថា «​ ទាំងអស់នេះជាទំនួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំយល់ច្បាស់ថាការអភ័យទោសមិនអាចផ្តល់ដោយពាក្យពីរបីម៉ាត់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងខិតខំប្រឹងប្រែងកែកំហុសរបស់ខ្ញុំ និងជួយជនរងគ្រោះឲ្យជាសះស្បើយឡើងវិញ។ ទោះជាវា​យឺត​ពេល​ហើយក៏ដោយ ប៉ុន្តែខ្ញុំ​សុំ​ការ​អភ័យ​ទោស​ម្តង​ទៀត ខ្ញុំ​ខុស​ហើយ»។

គួរបញ្ចាក់ថា Jessi បានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសចុងក្រោយបង្អស់ បន្ទាប់ពីឧប្បត្តិហេតុវាយដំដែលបានកើតឡើងកាលពីថ្ងៃទី ២៩ ខែកញ្ញានៅ Apgujeong រហូតធ្លាយជាសាធារណៈ។ នៅពេលនោះ អ្នកគាំទ្ររបស់ Jessi ដែលជាអនីតិជន បានចូលទៅជិតអ្នកសិល្បៈដើម្បីថតរូប ប៉ុន្តែត្រូវបានរំលោភដោយបុរសម្នាក់ដែលជាសមាជិក Jessi ។

មិនត្រឹមតែប៉ុណ្ណឹងទេ Jessi ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដើរ​ចេញ​ពី​ការ​វាយ​ប្រហារ​ ដោយ​មិន​បាន​ការពារ​អ្នក​គាំទ្រ​របស់​នាង​ទាំង​អស់​ពេល​ត្រឡប់​ទៅ​ក្រុម​ដើម្បី​ផឹក​ស្រា​បន្ទាប់​មក។ ជាងនេះទៅទៀត អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការខកចិត្តចំពោះនាងនៅពេលដែលនាងអះអាងថា ខ្លួនមិនស្គាល់អ្នកវាយប្រហារ និងបន្តបង្វែរបញ្ហានេះ។ ចាប់តាំងពីពេលនោះមក Jessi បានប្រឈមមុខនឹងការអត្ថាធិប្បាយព្យាបាទយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងមហាជនមួយចំនួនបានបន្សល់ទុកនូវសាររំខាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jessi កាន់តែធ្ងន់ក ក្រោយធ្លាយរូបនាង និងជនដៃដល់ជិតស្និទ្ធមិនដូចការអះអាងថាមិនស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ វិនាទី មុន

យុវជនសិក្សាជំនាញបច្ចេកទេស លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិត្រូវបានរៀបចំឡើងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងមានភាពទាក់ទាញ

ជីវិតកម្សាន្ដ៤ នាទី មុន

Jessi សុំការអភ័យទោសពីជនរងគ្រោះ​ដែលរងហិង្សា ក្រោយធ្ងន់ ក ខ្លាំង រឿងកុហកមិនស្គាល់ជនដៃដល់

កីឡា៩ នាទី មុន

ការ​វាយ​តម្លៃ៖ ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​លើក​ទី១​ជោគជ័យ​លើស​ការ​រំពឹងទុក

ជីវិតកម្សាន្ដ១០ នាទី មុន

តារាកូរ៉េល្បីៗទាំងនេះ ត្រូវហ្វេនស្អប់ ដោយមូលហេតុមិនសមសោះ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ព្យុះ Trami បង្ក​ជា​គ្រោះទឹកជំនន់ និង​សម្លាប់​មនុស្ស​១៤​នាក់​នៅ​ហ្វីលីពីន

ជីវិតកម្សាន្ដ២២ ម៉ោង មុន

២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

សន្តិសុខសង្គម២ ម៉ោង មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ជីវិតកម្សាន្ដ១ ម៉ោង មុន

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

Sokha Hotels

ព័ត៌មានពេញនិយម